កំពត៖ បន្ទាប់ពី​ការបង្ហោះសារ​ពីសំណាក់​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ “Pich Manavy” មិន​បាន​ប៉ុន្មាន​ម៉ោងផង មានអ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​ បាន​ចែក​រំលែកតៗ គ្នា និង បញ្ចេញ​មតិយោបល់​ខុសៗ​គ្នា ដោយ​អ្នកខ្លះក៏​សរសើរ អ្នក​ខ្លះក៏​ជូន​ពរ និង​អ្នក​ខ្លះហាក់​បន្ទោស​បង្អាប់ ។ ក្នុងសារនេះ​បានសរ​សេរថា “ភ្ជាប់ពាក្យ​ក្មួយស្រី នៅភូមិ​សុវណ្ណសាគរ ខេត្តកំពត។ សូម​ឲ្យក្មួយ​ទាំង២ ជួប​តែសំណាង​ល្អ” ។

ស្នេហា​ខុស​វ័យមួយ​គូ​នេះ កូន​កំលោះ​ដែលញញឹម​បិទមាត់​មិន​ជិត​នោះ មាន​វ័យប្រហាក់​ប្រហែល​នឹង​ឪពុក​កូនស្រី ហើយកូន​កំលោះ​ដដែល​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ ខណៈពេល​ដែល​កូនស្រី​ញញឹម​មិន​សូវ​សម នេះ​ទំនង​ជាកូន​ក្រមុំ​​នៅក្មេង​ មាន​ការខ្មាស​​អៀន​ច្រើន។

ជុំវិញ​រឿងនេះ​មាន Comment ជាច្រើន​បានសរ​សេរ​ថា “កូនកំលោះ​ចាស់​ម៉េស!​ អាណិត​កូន​ស្រីណាស់!”​ និង Comment បន្តថា “ចាស់​ក្មេង​មិន​សំខាន់ សំខាន់​ចេះស្រលាញ់​គ្នា” និងមានអ្នក​ខ្លះថា​ “អ្នក​រិះគន់​ហ្នឹង ប្រហែល​ជាច្រណែន​គេហើយ​ មិន​ចាំបាច់​អាណិត​គេទេ គួរ​អាណិត​ខ្លួន​ឯង​វិញ​ទៅ គេមាន​លុយ​ចាយ​ មាន​បាយ​ហូប​គ្រប់គ្រាន់ អត់​មាន​ជំពាក់​លុយ​គេទេ” ។

តែ​អ្វីដែល​គួរ​ឲ្យចាប់​អារម្មណ៍នោះ មាន​ម្នាក់​បានសរសេរ​ថា “ចាស់​ក្មេង​មិន​សំខាន់ សំខាន់ ២ម៉ឺនដុល្លារ អត់​លុយ​ក៏គ្មាន​អ្នក​ណា​មក​យក​យើង​ដែរ” ៕