ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ដែលទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន។ដោយកន្លងមកនាងតែងតែបង្ហាញរូបភាពស្និទ្ធស្នាលជាមួយលោក ឆឹម សក្កដា ប៉ុន្តែមិនដែលប្រើពាក្យផ្អែមល្ហែមដែលបញ្ជាក់ថាជាគូស្នេហ៍និងគ្នានោះឡើយ។

ដោយឡែកថ្មីៗ ក្រោយវិលត្រឡប់មកពីប្រទេសកូរ៉េ តារាចម្រៀង​នាង ពេជ្រ សោភា ហាក់បញ្ចេញសារប្រតិកម្ម ទៅនឹងសកម្មភាពលោក ឆឹម សក្កដា ដែលទំនងប្រច័ណ្ឌ លោក ឆឹម សក្កដា ក្នុងដំណើរដើរលេងយប់ព្រលប់ ទាំងបបួលសមាជិកក្រុមគ្រួសារនាងទៅជាមួយ។

ក្នុងហ្វេសប៊ុក នាង ពេជ្រ សោភា​ ផុសរូប បង្ហាញពីភាពសិទ្ធស្នាលរវាងលោក ឆឹម សក្កដា និងបងប្រុសរបស់នាង បានបន្ថែមសារខ្លីថា«ចេះនាំបងថ្លៃដើរលេងទៀត»។ ដូចនេះការបង្ហាញរបស់អ្នកនាង ពេជ្រ សោភា ធ្វើឲ្យមហាគិតថា លោក ឆឹម សក្កដា បានក្លាយជាសមាជិកគ្រួសារ នាង ពេជ្រ សោភា បើមិន​ដូច្នោះ​នាង ពេជ្រ សោភា មិនប្រើពាក្យបែបនេះទេ (ចេះនាំបងថ្លៃដើរលេងផង)។​