ភ្នំពេញ៖ តាម​ពាក្យ​សម្ដីឆ្លើយ​ឆ្លង​គ្នា ដោយ​កំហឹង​របស់ ផលិតករ គាំ ចន្ធី និង កញ្ញា ឌុច លីដា កាន់តែធ្វើ​ឲ្យមហាជន មាន​ការចាប់​អារម្មណ៍​កាន់តែ​ខ្លាំងឡើង ខណៈ​ពេល​ដែល មាន​ម្នាក់​ប្រកាន់ ម្នាក់​ប្រកែក ។ ឌុច លីដា បានអះអាងថា “ផលិតករ គាំ ចន្ធី គេចវេះ​មិន​ព្រម​បើក​ប្រាក់ ៥០ភាគរយ តាមកិច្ច​សន្យា” ភ្លាមៗ​នោះ លោក គាំ ចន្ធី បាន​អះអាង​តប​ទៅ​វិញ​ថា លោក​មិនខ្វះ​លុយ ៥០ភាគរយទេ ដោយម៉ោង ១០ ព្រឹកថ្ងៃទី១០ តុលា លោកក៏​បាន​ណាត់​ឲ្យ​ ឌុច លីដា មក​បើក​លុយ ប៉ុន្តែ​រហូត​ដល់​ម៉ោង ៥ល្ងាច​ទើប​មាន​មនុស្សម្នាក់​ផ្សេង​ទៀត ដែលអះអាងថា ​ជាបង​ប្រុស​របស់​នាង ទាក់ទង​មក​សុំបើក​លុយ ដោយ​ចំពេល​លោកជាប់​ណាត់​ហើយ​ចេញ​ទៅ​ក្រៅ ទើប​លោក​ស្នើ​ឲ្យចាំ​បើក​ថ្ងៃស្អែក ម៉ោង១០ព្រឹក​ជំនួស​វិញ ដោយអ្នក​និយាយ​ជាមួយលោក​នោះក៏បាន​ទាំង​ឆ្លើយ “អូខេ” ។

ជុំវិញការណាត់ជូបឲ្យបើកលុយម៉ោង ១០ព្រឹក នេះ កញ្ញា ឌុច លីដា បាននិយាយថា “​ថ្ងៃ​ដែ​ល​ទៅ​បើ​ក​លុ​យ​នោះ​ ​មិ​​ន​មែ​នម៉ោ​​ង​ ​១​០ព្រឹ​​ក​នោះទេ​​ គា​ត់​ឆា​ត​ម​ក​ប្រា​ប់​នោះ​ ​ម៉ោ​ង​ ​២​រ​សៀ​ល​ហើ​យ​ ​តែ​ដោ​​យខ្ញុំ​​រវ​ល់​ថ​ត​ ​ម៉ោ​ង​ប្រ​ហែ​ល​ ​៤​ ​និ​ង​​​៣​០​នា​ទី​ល្ងា​ច​ថ​ត​ច​ប់​ក៏​បា​ន​ចេ​ញ​ទៅ​ភ្លា​ម​ ​ហើ​យ​គា​ត់​ថា​ ម​ក​​ស្ថា​​នី​យ៍​ទូ​រ​ទ​ស្ស​ន៍​អប្ស​រា​ម​ក​ ​ពេ​ល​ចេ​ញ​ពី​ទួ​ល​ទំ​ពូ​ង​ ​ទៅ​បឹ​ង​កេ​ង​កេ​ង​ ​ដ​ល់​ភ្លា​​ម​គា​ត់​ ​ថា​ឥ​ឡូ​​វនៅ​​ទួ​ល​គោ​ក​” ​។

ប៉ុន្តែយ៉ាងណា​​លោក គាំ ចន្ធី អះអាង​ថា ឌុច លីដា បាន​ធ្វើឲ្យ​លោក​ខាតបង់​ច្រើនណាស់ ដោយ​ផលិត​រឿង​មិន​ទាន់​តាម​គម្រោង​ឲ្យទូរទស្សន៍ PNN ដោយ​នាង​ឲ្យ​ថ្ងៃតិច​ពេក ហើយ​ក្នុង ​ពេល​មក​ថត​ម្ដងៗក៏សុំ​សម្រាក ព្រោះ​តែជាប់​ស្រវឹង​ពីយប់ និង​ជួនកាល​ គឺណាត់ម៉ោង៦ព្រឹក មកថតម៉ោង៨ និងម៉ោង១០ជាដើម ។ ចំណុចនេះ កញ្ញា ឌុច លីដា ​ក៏បានធ្វើ​ការប្រតិកម្មតបវិញថា នាងមកយឺត​បន្តិចមែន ប៉ុន្តែនាងបាន Make Up ពីផ្ទះរួចហើយ ហើយ​ពេល​នាង​ទៅដល់​បែរ​ជា​ចាំតួ​ផ្សេងៗ កំពុង​តុប​តែង​ខ្លួន​ទៅវិញ​ ។

រឿងនេះ​កាន់តែ​មាន​កំដៅ​​ឡើង រហូត​ដល់​លោក​ គាំ ចន្ធី ខ្លាច ឌុច លីដា លែងថត​រឿង​ឲ្យ លោក​ក៏បានគំរាម​ថា “ប្រសិន​បើ ឌុច លីដា ឈប់​ថត​រឿង​ឲ្យពាក់​កណ្តាល​ទីនេះ លោក​នឹង​ដាក់​ពាក្យបណ្តឹង​ឲ្យនាង​សង​ថ្លៃផលិត​ទាំងអស់” ។ កញ្ញា ឌុច លីដា មិនទាន់​ឆ្លើយ​តប​យ៉ាង​ណា​ទេ ជុំវិញ​ករណី​គម្រោង​ប្តឹង​នេះ៕