ភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿង ស៊ីវ ហេង ដែលបេក្ខភាពក្នុងកម្មវិធី The Voice kids cambodia មានទំនាក់ទំនងគ្នា និង Coach នីសា ក្នុងនោះក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នៅតែបន្តពិភាក្សាលើប្រធានបទដ៏ក្ដៅមួយនេះ។
ដោយសារតែព័ត៌មាននេះបានធ្វើឲ្យបងរបស់ ស៊ីវ ហេង បានចេញមុខស្រាយបំភ្លឺរាល់រឿងរ៉ាវ ដែលគេចោទប្រកាន់ថា គ្រួសារខ្លួនមានទំនាក់ទំនងជាមួយ Coach ក្នុងកម្មវិធីលំដាប់ពិភពលោក The voice kids ភ្លាមៗតែម្ដង។ក្នុងសំណេរស្រាយបំភ្លឺនោះ បងរបស់ កុមារី ស៊ីវ ហេង បានលើកឡើងថា«តាំងនាមខ្ញុំជាបងរបស់ កុមារី ស៊ីវ ហេង សុំធ្វើការច្រានចោលនូវព័ត៌មានបំភ្លៃ ការពិតទាំងឡាយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារខ្ញុំ ជាពិសេសប្អូនស្រីខ្ញុំផ្ទាល់។
បន្ថែមការទទួច សុំពុកម៉ែបងប្អូនទាំងអស់សុំកុំវិភាគ ដោយជឿតាមព័ត៌មានប្រឌិតទាំងឡាយ។ បងរបស់ កុមារី ស៊ីវ ហេង ក៏បានអះអាងថា«ខ្ញុំចង់បញ្ជាក់ពី Account ឈ្មោះ Lam Thavary គាត់ហាក់ដូចជាដឹងនូវគ្រប់ព័ត៌មានទាំងអស់ក្នុងគ្រួសារ ស៊ីវ ហេង ច្បាស់ណាស់។ សូមម្ចាស់ Account រូបនេះអញ្ជើញចេញមុខមកនិយាយ ហើយបកស្រាយឲ្យអស់មក។ ហេតុអីមកបំប៉ោងព័ត៌មាន មិនពិតមួយហើយមួយទៀត? ៕
