ភ្នំពេញ៖ ពិធីការិនីមានមន្តស្នេហ៍ដោយស្នាមញញឹមអ្នកនាង អេនជី បន្ទាប់ពីចាប់ដៃគ្នាក្រោមផ្ទឹមនឹងស្វាមីអាណិកជនអាមេរិក បង្កើតបានតំណក់ឈាមជាចំណងដៃនៃជីវិតស្នេហាកូនប្រុសស្រីចំនួនពីរគ្រាប់ ដែលបន្ថែមដោយជំនួញរីកលួតលាស់ឡើងគួរឲ្យកត់សម្គាល់ផងដែរ។ប៉ុន្តែទន្ទឹមនឹងការសាទរពីអ្នកគាំទ្រ ពីសុភមង្គលគ្រួសារ ទាំងក៏មានសុភាពនារីជាច្រើនផងដែរក៏ពោលច្រណែនទាំងការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីអាណិកជនខ្មែរអាមេរិកកាំង និងការថែរក្សាសម្ផស្សប្រពន្ធឲ្យនៅតែមានសម្ផស្សស្រស់សោភា នារី ប្រាណទំនេរមិនអាចប្រៀបបាន។ បែរជាលេចឡើងនូវភាពភ្ញាក់ផ្អើលពីគូស្នេហ៍មួយគួរនេះប្រកាសលក់ផ្ទះក្នុងតម្លៃដល់ទៅក្បែរសែនដុល្លារនោះ។
ក្នុងការផ្សព្វផ្សាយលក់ផ្ទះដែលបង្ហោះនៅលើបណ្តាញសង្គមនោះ ពិធីការិនី កូនពីរូបនេះ បានប្រកាសថា «ចង់លក់ផ្ទះដែលទើបនឹងសាងសង់ជិតដែលមានទីតាំងនៅហួសស្ពានជ្រោយចង្វារ ក្នុងតម្លៃ៦៧,០០០ដុលា្លរ។ ក្នុងសារដដែលនោះ ពិធីការិនី កូនពីររូបនេះក៏បានពោលដែរថា«មិនចង់លក់ទេ តែដោយសាតែ ទៅរស់នៅជាមួយនឹងស្វាមីនៅលើទឹកដីថី្ម សហរដ្ឋអាមេរិក ទើបធ្វើឲ្យខ្ញុំសម្រេចភ្លាមៗតែម្តងទៅ»៕
