ភ្នំពេញ៖ កញ្ញា មាស សម្ផស្ស នៅមុននេះ ហាក់បង្ហាញពីការខ្លាចរអានិងការសម្រេចចិត្តចាប់ផ្តើមស្នេហាថ្មី បន្ទាប់ពីនាងក៏បានទួញថា ពាក្យថា រឿងស្នេហាមួយហ្នឹងដូចជាខ្លាចហើយ ។ ពេលនេះ មាស សម្ផស្ស ក៏បានពោលដែរថា «បរាជ័យស្នេហាចុងក្រោយរងទាំងហឹង្សារាងកាយ បង់ទាំងប្រាប់រាប់ម៉ឺនដុល្លារ»។

ដោយឡែកថ្មីៗនេះនាង មាស សម្ផស្ស ហាក់ដូចជាមានរឿងរ៉ាវនៅក្នុងជីវិតច្រើន ក្រោយពីអភ័ព្វស្នេហ៍មក ដោយនាងបានធ្វើឲ្យប្រិយមិត្តនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាង ចំពោះការបង្ហោះរូបរួមជាមួយនិងសារដែលបញ្ជាក់ពីអារម្មណ៍របស់នាង។ បើយោងតាមគណនីយហ្វេសប៊ុករបស់នាងបានសរសេរ«ខ្ញុំគិតថាជីវិតខ្ញុំមួយនេៈ ទោះលំបាកនឹងហត់នឿយហើយកំសត់បន្តិចមែន តែខ្ញុំគ្មានថ្ងៃចុះចាញ់វាឡើយ»។