ក្រោយពីមានការរិះគន់ចំៗពីតារាចម្រៀងរៀតណាម ដែលថា លី អ៊ីវ៉ាធីណា លួចបទ Sorry Baby យកមកច្រៀង។ ប៉ុន្តែក្រោយភាពស្ងាប់ស្ងាត់មិនមានការបកស្រាយពីការចោទពីតារាចម្រៀងជនជាតិវៀតណាមនោះ នាង លី អ៊ីវ៉ាធីណា បែរជាទម្លាយរូបថតក្នុងបណ្តាញសង្គមជាមួយ និងក្មេងស្រីម្នាក់ដែលនាងហៅថាជាកូនពេញៗមាត់។
នៅរសៀលថ្ងៃទី១៤ ខែសីហា នេះខណៈដែលភាពរំជើបរំជួលពីការចោទពីសំណាក់តារា ចម្រៀងជនជាតិវៀតណាមដែលថាកញ្ញា លី អ៊ីវ៉ាធីណា លួចបទចម្រៀងយកមកច្រៀងនោះ ត្រូវបានលោក ករុណា ពេជ្រ ជាអ្នកគ្រប់គ្រងផលិតកម្ម ថោន ក៏ឆ្លើយតបការរិះគន់ពីការ ចោទនោះថា បទចម្រៀងនេះសល់ពីអ្នកគ្រប់គ្រងមុនៗ។ នាង លី អ៊ីវ៉ាណា បែរជាបង្ហាញ ភាពរីករាយជាមួយ និងក្មេងស្រីដោយភ្ជាប់ជាមួយសារខ្លី « រីករាយថ្ងៃខួបកំណើតកូនស្រីម៉ាក់ ម៉ាក់ជូនពរឲ្យកូនរៀនពូកែឆ្លាតណាកូនម៉ាក់»។
ខណៈដែលហ្រែនក្នុងបណ្តាញសង្គមថា «រីករាយថ្ងៃខួបកំណើតក្មូយស្រី ជូនពរឲ្យក្មួយរៀនពូ កែ» និងមានខ្លះទៀតភ្ញាក់ផ្អើលថា «មិនដែលឃើញរៀបការផងតែមានកូន»។
