ភ្នំពេញ៖ ក្រោយពីការរលាយរលត់ចំណងស្នេហ៍ជាមួយ សុគន្ធ នីសា ជិតមួយទសវត្សរួចមក លោក សុខ ជំនោរ បា​ន​​ភ្ជាប់ពាក្យជាមួយគូស្នេហ៍ឈ្មោះ ស្រី សុរង្សី មានវ័យ២៦ឆ្នាំ ជាអ្នកធ្វើការនៅធនាគារ ដែលបានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃ ៦ សីហា ឆ្នាំ២០១៧ និងគ្រោងរៀបការទ្រង់ទ្រាយធំនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។ ថ្មីៗនេះ គូ​ដ​​ណ្តឹងលោក សុខ ជំនោរ បានកើតរឿងប្រចណ្ឌនឹងតួឯកស្រី ក្នុងរឿង “បន្តោងឆ្នាំងដី” ហើយថែមទាំងនាងមកតាមដល់កន្លែងថតរឿងទៀតផង ។កន្លងមកគេឃើញគូស្នេហ៍នេះ មានភាពល្អូកល្អឺន ផ្អែមល្ហែមណាស់ ប្រហែលកត្តានេះហើយបានធ្វើឲ្យនាងស្រលាញ់លោក សុខ ជំនោរ ខ្លាំងបាត់មុខមិនបាន ណាមួយខ្លាចមានអ្នកណាឆក់បាត់ពេលនៅឆ្ងាយពីខ្លួន ណាមួយល្បីថា តារាស្រីក្នុងរឿង “បន្តោងឆ្នាំងដី” មានរូបសម្ភស្សស្អាតផង ទើបធ្វើឲ្យប្រចណ្ឌ និង សម្រេចចិត្តដើរតាមដល់កន្លែ​ង​ថតរឿងបែបនេះ។ ពាក់ព័ន្ធរឿងប្រចណ្ឌនេះ មិនទាន់មានការបកស្រាយបំភ្លឺណាមួយពីសាមីខ្លួននៅឡើយទេ។