ភ្នំពេញ ៖ជារឿងមួយដ៏គួរឲ្យត្រេកអរ ខណៈអ្នកដឹកនាំខ្សែភាពយន្តចិនគ្រោងផលិតរឿងខ្នាតធំបែបមនោ​ស​ញ្ចេ​ត​នា​លើទឹកដីកម្ពុជា ចម្រុះដោយតារាសម្តែងល្បីៗ ចិន កម្ពុជា និងបារាំង ដើម្បីសម្រាងយកទៅចូលរួមប្រកួតប្រ​ជែ​ង​ ក្នុងមហោស្របភាពយន្តពិភពលោក ដែលនឹងប្រារព្ធឡើង នៅទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក នា​ខែ​មេសា ឆ្នាំ២០១៩នេះ។ តាមរយៈការប្រកាសចាប់ផ្តើមថតខ្សែភាពយន្តដែលមានចំណងជើងថា«ពន្លកស្នេហ៍ដុះ​លើ​ទឹ​ក​ដីកម្ពុជា»អោយមានគុណភាពខ្ពស់នោះក៏អ្នកនិពន្ធលំដាប់កំពូលថ្នាក់ជាតិ នៃប្រទេសចិន និងអ្នកដឹកនាំជនជាតិចិន ដ៏ល្បីល្បាញលោក Jiang Yun Min មកដោយផ្ទាល់ផងដែរ។
ស្ថិតក្នុងសាច់រឿងស្នេហាឆ្លងប្រទេស តួអង្គមានមនោសញ្ចេតនា ស្នេហារ៉ូមេនទិច និងមានភាពទាក់ទាញ អ្ន​ក​ដឹ​ក​​នាំបានត្រៀមយកជាតារាសម្តែងប្រចាំប្រទេសចិន ដែលប្រកបដោយបទពិសោធន៍យ៉ាងច្រើន គឺលោក Sun Xu​ Bo ចំពោះតួឯកស្រីគឺជាតារាសម្តែង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ប្រចាំប្រទេសកម្ពុជា គឺកញ្ញា ផាន់ ផាត់​ណា​។​ក្រៅពីនេះ តារាសម្តែងប្រចាំប្រទេសចិន គឺលោក Yang Jing Er និងលោក Ma Hei A Yi ព្រមទាំងតួសម្តែងជនជាតិបារាំង ជនជាតិឆែក ក៏បានចូលរួមសម្តែង ក្នុងខ្សែភាពយន្តនេះផងដែរ។