ភ្នំពេញ៖ ម្សិលមិញនេះ នាយ គ្រឿន និង BIG បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ័យស្លន់ស្លោ និងព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ដែលឡានបានបុកជាមួយដើមឈើនៅចញ្ចើមផ្លូវ នាយ គ្រឿន ត្រូវមែកឈើចាក់ដោតជាប់នឹងក្បាល ចំណែកឯ BIG ហូរឈាមតាមច្រមុះ បែកក្បាល និងមានអ្នករួមដំណើរម្នាក់ទៀត អ្នកទាំង ៣ អង្គុយស្លាប់ក្នុងឡានយ៉ាងអាណោចអាធ័ម ។
បន្តិចក្រោយមកការព្រួយបារម្ភរបស់អ្នកគាំទ្រក៏ត្រូវបានរំសាយអស់ ដោយទស្សនាវីដេអូខ្លីមួយដែលបង្ហោះក្នុង Channel Youtube ឈ្មោះ “
Movie Khmer រឿង ខ្មែរ” ដោយវីដេអូនោះផងដែរ គឺគ្រាន់តែជាឈុតសម្តែងរឿង របស់ផលិតកម្ម LD តែប៉ុណ្ណោះ ៕
សូមទស្សនាវីដេអូ!!
