ព្រះសីហនុ៖ ក្នុងសំណុំរឿងដីធ្លី ប្ដី-ប្រពន្ធ ជរា វ័យជាង៨០ឆ្នាំ មួយគូ លោកតា នាង ឃិន និងលោក យាយ លាង ឃី​ ជាមួយនិងក្រុមហ៊ុន អៀង សុធារាគ្រុប បានក្លាយជាសំណុំរឿងរ៉ាំរ៉ៃ អូសបន្លាយនៅក្នុងតុលាការក្រុងព្រះសីហនុជាង១០ឆ្នាំមក កើតឡើងលើទំហំ៥ហិតានៅចំណុចពយយាយ ម៉ី ស្ថិតក្នុងភូមិទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះ​សី​​​ហនុ។

ទាក់ទិនសំណុំរឿងនេះបើទោះជាមន្ត្រីជំនាញភូមិបាលស្រុកស្ទឹងហាវ គឺលោក ស៊ិន សឿន បានបញ្ជាក់ថា រវា​ង​ដីលោកអៀង សុធារា និងដីលោកយាយ-លោកតា មិនមានអ្វីពាក់ព័ន្ធគ្នាទេ ពីព្រោះដីលោក អៀង សុធារា មា​ន​​​ព្រំជាប់ពីក្រោយដីយាយ-តា និងមានការអះអាងថា «ដីលោក អៀង ធារា ចំនួន ៥ប័ណ្ណ មានទំហ៊ំ៣៨ ហិ​ច​តា​» ​។ ប៉ុន្តែក៏មានព័ត៌មានបង្ហាញដោយបើកចំហពីជំហ៊រលោក អៀង សុធារា ថា «ដីនៅចំណុចទំនាស់ខាងលើ គឺ​ជា​​​ដីក្រុមហ៊ុនរបស់លោក ដោយមានប្លង់កម្មសិទ្ធិកាន់កាប់ស្រប់ច្បាប់តាំងពីរឆ្នាំ១៩៩៥មកម្ល៉េះ , ចំណែកលោ​ក​តា​​​ឈ្មោះ នាង ឃិន និងលោកយាយឈ្មោះ លាង ឃី មិនមានប្លង់កម្មសិទ្ធិនោះទេ ។ ដូចនេះបើនិយាយពីរផ្លូវច្បាប់​លោ​កមានគ្រប់គ្រាន់»។
ក្នុងរូបភាពបង្ហាញពីវីដេអូ យាយតាវ័័យជរា បណ្តើរគ្នាចេញពីតុលាការក្រុងព្រះសីហនុ ក៏ជារូបភាពមហា​ជន​សែ​ន​ក្តុ​ក​​ក្តួលណាស់ទៅហើយ ដែលលោកយាយ លោកតា ដើម្បីតែការពារទ្រព្យរបស់ខ្លួន ទាំងដំណើរក៏ត្រូវការមានអ្នកគ្រាផងដែរ។ ជាមួយរូបភាពនេះលោកយាយ លោកតា ដែលអះអាងថា ដី៥ហិតា ពួកគាត់កាន់កាប់និងមានអាជ្ញាធរទទួលដឹកឮតែពីឆ្នាំ ១៩៨៦ នោះពួកគាត់ក៏បង្ហាញក្តីសង្ឃឹមថា«សង្ឃឹមថា សាលាដំបូងខេត្តព្រះសីហនុ នឹងពិចា​រ​ណា​ ដោយផ្តល់ យុត្តិធម៌ដល់ពួកគាត់ឲ្យបានកាន់កាប់វិញ សំរាប់រស់នៅក្នុងជិវិតចុងក្រោយរបស់ពូកគាត់» ៕