សៀមរាប៖ អស់រយៈពេល ៥ខែមកហើយដែលលោក នី រតនា ម្ចាស់ជ័យលាភីចម្រៀង Cambodia Idol រដូវកាលទី១ បានភ្ចាប់ពាក្យជាមួយនារីស្រស់ស្អាតម្នាក់ដែលគេស្គាល់ច្បាស់ថាជា កូនស្រីអ្នកជំនួញ មានឈ្មោះថា ហេង សុវណ្ណភក្ដិណា។ យ៉ាងណាក្រៅពីល្បីឈ្មោះអនាគត ឪពុកម្តាយក្មេក ម្ចាស់ពាន​ចម្រៀងលំដាប់ថ្នាក់​​ពិភពលោកនេះ គឺជាអ្នកជំនួញ ក៏នៅមិនមានព័ត៌មានណាមួយបង្ហាញ​ឲ្យដឹងស៊ីជម្រៅ​បន្ថែមថា អនាគតឪពុកក្មេង នី រតនា មានជំនួញធំអ្វីខ្លះនោះដែរ។

ទើបតែនៅព្រឹកថ្ងៃទី៥ខែកញ្ញានេះ នី រតនា ខ្លួនឯងក៏ទម្លាយជាមួយរូបថត ថតជុំក្រុមគ្រួសារ​នៅមុខស្ថា​នីយ​វិទ្យុឈ្មោះ មង្គលសុវណ្ណ ទីតាំងស្ថិតនៅក្រុងសៀមរាប។ ភ្ជាប់រូបភាពដ៏ជាទីចាប់អារម្មណ៍នេះ នី រតនា ​ក៏បង្ហាញ​ថា«ថ្ងៃនេះទំនេរមកលេងស្ថានីយ៍វិទ្យុមង្គលសុវណ្ណរបស់អនាគតប៉ាក្មេកនៅខេត្តសៀមរាប»។ ធ្វើអោយមហាជនជាច្រើនលាន់មាត់ស្ញប់ស្ញែងថាលោកមានសំណាងបានភរិយាស្រស់ស្អាត ហើយថែមទាំងជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភថែមទៀត។