ភ្នំពេញ៖ បន្ទាប់ពីផ្ទុះពេញហ្វេសប៊ុកពាក់ព័ន្ធនឹងរឿងល្ខោនខោលមកស្រាប់តែអ្នកដឹកនាំរឿងល្បីឈ្មោះពីររូបលោក ខាំ ភូរិ និងបងប្រុសកញ្ញា វ៉ាន់ នីឡា ដែលជាអ្នកដឹកនាំរឿងវ័យក្មេង និងជាកវីនិពន្ធដ៏ឆ្នើម លោក សុខ ជំនោ ក៏សម្រេចចិត្តផលិតរឿងថ្មីផ្ដោតលើសិល្បៈបុរាណសម្រាប់ ចែកជូនប្រិយមិត្ត អ្នកគាំទ្របានទស្សនា ។
តួយ៉ាងផលិតករទាំងពីរដួងនេះសម្រេចផលិតខ្សែភាពយន្តពីរស្រដៀងគ្នាដោយភក្ដីភាពនៃការស្រលាញ់ ចូលចិត្ត នឹងចាត់ទុកជាការជួយជម្រុញ ដល់វប្បធម៌បុរាណខ្មែរមួយនេះផងនោះ លោក ខាំ ភូរិ ផលិតរឿងថ្មីដែលមានចំ​ណ​ងជើងថា «ខោល» ឯលោក សុខ ជំនោរប្រកាសត្រៀមនឹងចេញថតរឿងថ្មី«បងខោល» ។ យ៉ាងណាមិញស្នាដៃផ​លិ​តរឿងរបស់កវីនិពន្ធទាំងពីសង្ឃឹមថានឹមានអ្នករងចាំទស្សនា និងចូលរួមគាំទ្ររ ដើម្បីថែរក្សានូវសិល្បៈវប្ប​ធ​ម៌​បុរាណមួយនេះ។