ភ្នំពេញ៖ បន្ទាប់រឿងរ៉ាងអាយ៉ៃឆ្លើយឆ្លងគ្នា ដ៏ចម្រូងចម្រាសពាក្យសំដីរវាងកញ្ញា ឌុច លីដា និង លោក គាំ ចន្ធី បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយគាត់ (មហាជន) ក៏មិនដឹងប្រាកដថា ខាង ណាខុស ខាងណាត្រូវដែរ។

ខណៈក៏មានមជ្ឈដ្ឋានមហាជនជាច្រើនផងដែរ ក៏លើកឡើងថា «សំខាន់ត្រូវចេះយោគយល់គ្នាទៅវិញទៅមក ទើបរស់នៅក្នុងសង្គមបានសុខទាំងអស់គ្នា »។ ជុំវិញរឿងរ៉ាវនេះ អ្នករួមអាជីពជាមួយកញ្ញា ឌុច លីដា គឺ ប៉ុប ពី ដែលគេស្គាល់ថាជាមនុស្សភេទទី៣ ក៏បានចេញមុខបកស្រាយថា កញ្ញា ឌុច លីដា មិនចេះប្រកាន់ខ្លួន និង ជាមនុស្សគោរពពេលវេលាណាស់ ។ ក្រៅតែពីការលើកសរសើររបស់ ប៉ុប ពី មិនទាន់មានតារាណាមួយចេញមុខលើកឡើង អំពីទំនួលខុសត្រូវពាក់ព័ន្ធម៉ោងការងាររបស់ កញ្ញា ឌុច លីដា ទេ ៕