ភ្នំពេញ៖ ក្រោយដំណឹងមរណភាពដ៏ក្រៀមក្រំលោកយាយ របស់ម្ចាស់ពាន Cambodia idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច ទើបតែកន្លងផុតទៅថ្មីៗនេះ ក៏ស្រាប់នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះ ក្នុងគណនីហ្វេសប៊ុករបស់ ឈិន ម៉ានិច្ច បានបង្ហោះសារក្រៀមក្រំបំផុតមួយទៀតថា “មិនទាន់បុណ្យ ៧ថ្ងៃ យាយចប់ផង ឥឡូវលោកតាទួតស្លាប់ម្នាក់ទៀតហើយ” ។

ក្រៅតែពីការសោកស្តាយអាឡោះអាល័យការបាត់បង់យាយ និង ជីតាទួត, កញ្ញា ឈិន ម៉ានិច្ច ក៏មានតែសូមឲ្យវិញ្ញាណក្ខន្ធ អ្នកមានគុណទាំងពីរ ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ក្នុងសារដ៏ក្រៀមក្រំនេះ មានអ្នកគាំទ្ររបស់កញ្ញាជាច្រើនបាន ផ្ញើសារចូលរួមរំលែកទុក្ខ និងផ្តល់កម្លាំងចិត្តដល់កញ្ញាឲ្យតស៊ូឡើង ។ ដំណឹងមរណភាពនេះ តារាញូស៍ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសព និងសូមឲ្យវិញ្ញាណក្ខន្ធ លោកអ្នកទាំងពីរ ទៅកាន់សុគតិភព ។