ស្រី ម៉ុច មិនខ្វល់ពាក្យរិះគន់ ថែមផ្ដាំឲ្យកូនស្រីដើរតាមគន្លង (មានវីដេអូ)

0
1057

សិង្ហាបុរី៖ អតីតតារាសម្ដែង ស្រី ម៉ុច ងារជីដូនកាកី បន្ទាប់ពីរងពាក្យរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនទៅ​លើ​​​ការស្លៀក ពាក់ នាងហាក់មិនបានសម្ដែងអារម្មណ៍ខឹងសម្បារអ្វីនោះទេ ព្រោះនេះ​ជាចំណង់ចំណូលចិត្ត របស់នា​​ង។​ ទន្ទឹមនោះកាលពីថ្មីៗនេះជាថ្ងៃកំណើតកូនស្រីសំណព្វ ស្រាប់ទម្លាយរូបភាពជាច្រើនសន្លឹកលើបណ្ដាញស​ង្គម​អ៊ី​ន​​​ស្ត្រាក្រាមជាមួយការតុបតែងខ្លួនក្នុងឈុតប៊ីគីនី បញ្ចេញសាច់មួយអស់ដៃលើឆ្នេសមុទ្រ ខណៈពេលដែរ ​មហា​ជនជា​​ច្រើននៅតែមិនពេញចិត្តជាមួយនឹងការស្លៀកពាក់របស់នាង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះតារារូបនេះបានធ្វើការជូនពរទៅកាន់កូនស្រី ជាមួយនឹងពាក្យពេចន៍ដ៏មា​ន​អត្ថន័យជាច្រើនដាក់កូនស្រីថា« Happy birthday sweetie ជូនពរអោយកូនរៀនពូកែរក្លាយជាមនុស្សល្អហើ​យ​មានចិត្តស្អាតស្មោះត្រង់។កូនអាចក្លាយទៅជាអ្វីគ្រប់យ៉ាងក៍បានអោយតែជួយដល់សង្គមតែសុំដាច់ខាត មិ​ន​មែ​នជាដង្កូវសំរាប់ប្រទេសជាតិ ។ ហើយក៍នឹងក្លាយទៅ​ជា​​ស្រីដែលសិចស៊ីជាងម្ដាយសំរាប់ស្នងដំណែងពីម្ដាយណា (តែ​បើចង់សិចស៊ីចឹងទាល់តែកូនឯងឈប់បាយពីរចានម្នាក់ឯង love you)»។ជាមួយគ្នានោះអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើលតែម្តង ដោយមិននឹកស្មានថា នាងមិនញញើតពាក្យរិះគន់រឿងសិចស៊ី បែរបង្គាប់ឲ្យក៏នស្រីស្លៀកពាក់ដូចខ្លួនទៀត។

បាន​បង្ហោះ​ដោយ Srey Mouch នៅ ថ្ងៃពុធ 5 កញ្ញា 2018

Comments