ចប់ហើយ៖ នាយ ចឺម ចង់វិលត្រលប់ក្រោយក៏ស្បើយឱកាស

0
328

ភ្នំពេញ៖ ក្រោយបែកស្នេហ៍ស្រីស្អាត អៀ ម៉េងលិ ហៅអូនម៉ីម៉ី តារាចម្រៀងដើមកំណើតខេត្តកំពង់ស្ពឺនាយ ចឺម ហាក់មិនបង្ហាញក្តីហ្មងសៅបំបៅទ្រូងទេនៅគ្រានោះ តែរំលងអស់ច្រើនខែលេចឮពាក្យចរចាមអារាមថា «នាយ ចឺម ស្តាយអនុស្សាវរីយ៍ធ្លាប់សាងរួមគ្នា ហើយទំនងជាចង់វិលរកនាងវិញ» តែប្រភពតារាសម្តែងសម្ញែងដើមទ្រូង អូនម៉ីម៉ី បង្ហាញថានាងមានគូស្នេហ៍ថ្មីហើយជាអ្នករៀនអ្នកសូត្រ និស្សិតឆ្នាំទី៣ នៅប្រទេសឥណ្ឌាផ្នែកសេដ្ឋកិច្ច និងនយោបាយ ដែលនាងតែលើកសរសើរថា «អ្នកមុន (នាយ ចឺម) និងសង្សារថ្មីខ្ញុំខុសគ្នាដាច់ស្រឡះ»។

មិត្តស្និទ្ធនាយ ចឺម បានលើកឡើងក្នុងន័យលេងផងមែនផងថា «អស់ឱកាសហើយ នាយ ចឺម អើយ»។ ស្រីស្អាត អូនម៉ីម៉ី វាចារថា «សង្សារខ្ញុំហ្នឹងជាកូនអ្នកជំនួញនៅខេត្តកោះកុង គាត់គឺជាមនុស្សប្រុសល្អកម្ររកបានណាស់ជា កូនអ្នកមានស្អាត​មិនខ្វះស្រីស្រលាញ់ តែគាត់មកស្រលាញ់ខ្ញុំ»។ ការបង្ហាញក្តីស្រលាញ់ និងផ្ញើវាសនាលើកូនអ្នកជំនួញរបស់ អូនម៉ីម៉ី កាន់តែធ្វើឲ្យនាយ ចឺម ខើចឱកាសវិលនៅមើលថែនាងដូចដើម តែអារម្មណ៍នាយ ចឺម ពេលនេះយ៉ាងណា តារាញូស៍ រង់ចាំការបំភ្លឺតារាចម្រៀងរូបនេះនៅពេលក្រោយ។

Comments