ភ្នំពេញ៖ កាលពីសប្ដារហ៍មុនយើងឃើញថាមានបងប្អូនយើងជាច្រើនបាននាំជួយShare និងទៅទស្សនាការសម្ដែងនៅរោងល្ខោនសុវណ្ណភូមិ គគ្រឹកគគ្រេងសឹងតែរកកន្លែងអង្គុយគ្មាន ហើយបានធ្វើអោយក្រុមយុវជនសម្ដែងមានទឹកចិត្តរំភើបក្រៃលែង។ ស្រាប់តែមិនបានប៉ុន្មានផង ល្ខោនខោលត្រូវបានស្ងប់ស្ងាត់ដូចមុន គ្មានអ្នកមកកក់សំបុត្រចូលទស្សនាហូរហៀរដូចមុនឡើយ។ ហេតុនេះហើយបានធ្វើអោយក្រុមយុវជនសម្ដែងល្ខោនខោលបាក់ទឹកចិត្តបែបនេះ ព្រោះថាសម្ដែងទៅមិនមានអ្នកមើលផងនឹង ពេលសម្ដែងគឺ សម្ដែងអោយគេមើល ដ៏ពេលអត់មានមនុស្សមកមើលចឹង មិនដឹងសម្ដែងអោយអ្វីមើលទៅវិញ។

ស្រប់ពេលនឹងដំណឹងសោកសៅនេះ​ លោក ហង្ស ភូមិរ៉ា ដែលដែលជាយុវជនល្ខោនខោលមួយរូប បានបង្ហោះសារទាំងក្រៀមក្រំថា៖ «ហឺ តើដូចគេនិយាយមែន បាតតែមួយភ្លើងចំបើង ទៅដល់សមាគមសុវណ្ណភូមិ សួរពូប្រធាន ស្អែកមានអ្នកទស្សនាអត់ គាត់ថាអត់មានណាមកកក់សំបុត្រទេ ស្ងាត់ចឹងមែន ចឹងមានតែរស់តាមយើងបន្តទៀត រោងល្ខោនស្ងាត់ទៀតហើយ»។