មន្ត្រីកសិកម្មម្នាក់ ល្បួងបោកទំនុកចិត្តអតីតប្រពន្ធ យកលុយស៊ីចាយ ថែមទាំងចំណាយមាត់ជេរ (មានវីដេអូ)

0
606

ភ្នំពេញ៖ វីដេអូដែលបង្ហាញពីភាពឃោឃៅឥតធម៌មេត្តាមិនគោរពពាក្យសន្យារបស់លោក នុន បុត្រ មន្ត្រីកសិករ បានលែងជាមួយប្រពន្ធ និងបានធ្វើកិច្ចសន្យាថា «ឲ្យប្រាក់ ២ពាន់ដុល្លារទៅប្រពន្ធក្រោយលក់ឡានដាច់» តែជាលទ្ធផលអតីតប្រពន្ធគ្មានទទួល​បានអ្វីមកវិញឡើយ ហើយថែមទាំងប្រភពស្រ្តីជាអតីតប្រពន្ធថា «មិនតែបុណ្ណឹងទេថែមទាំងអោយបងប្អូនខ្លួនដើរបរិហាកេរ្តិ៍ និងប្រមាថមើលងាយខ្ញុំទៀត»។

ទាក់ទិនរឿងក្តៅស្លឹកត្រចៀកដែលបានកើតឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ត្រូវម្ចាស់គណនីឈ្មោះ «Ry Luck» បង្ហាញរឿងពិតឥតលាក់លៀមថា «បន្ទាប់លែងលះប្រពន្ធសុំតែលុយមកវិញ មានទ្រព្យសម្បត្តិរួមក្រោយរៀបការឡានកញ្ចាស់1ច្នៃតុកៗ ផ្លាកលេខ 2E3175 ថ្វីត្បិត នុន បុត្រត្រូវបានប្រពន្ធលែង តែប្រពន្ធនៅនឹកឃើញធ្លាប់ជាប្តីអាណិតក៏បានប្រគល់ឯកសារឡានអោយប្តីលក់ និងមិនកំណត់ថ្ងៃខែឡើយ ដោយឃើញសភាពបែបនេះបុរសជាប្តីនិងជនផ្សំគំនិតក៏ឆ្លៀតឱកាសមិនគោរពកិច្ចសន្យាទេ ស៊ីដាច់លុយ ២ពាន់ដុល្លារ»។

សូមទស្សនាវីដេអូ!!

បាន​បង្ហោះ​ដោយ Ry Luck នៅ ថ្ងៃ​សៅរ៍ 4 សីហា 2018

បាន​បង្ហោះ​ដោយ Ry Luck នៅ ថ្ងៃ​សៅរ៍ 4 សីហា 2018

Comments