សង្គម៖ ល្បិចបោកប្រាស់ថ្មី គ្រប់រូបភាពតែម្ដងនេះបើតាមរយៈវីដេអូខ្លីដែលបានបង្ហោះនៅ​លើបណ្ដាញ​សង្គម​ធ្វើ​អោយមហាជន​ជាច្រើនមានការភ្ញាក់ផ្អើល និងនាំគ្នាចែករំលែកជាបន្តបន្ទាប់ តាមរយៈវីដេអូខ្លី​អមជាមួយ​ខ្លឹមសាររៀបថា«ចាញ់បោកចិនលក់ឆ្នាំង ​បើកពិធី​អ៊ឹកធឹក​ហ៊ឹកហ៊ាក់​​ប្រកាស​រក​អ្នកចូលរួម​កុះករ ឆ្នាំង​១ តម្លៃ ​១០០ដុល្លារ តាមចិនវាថា តាមរយៈ​ខ្មែរ​អ្នកបកប្រែ​ ចិនបាន​ដើរបោក​ពេញ​ស្រុក​តាមភូមិ​ ថ្ងៃដំបូង​លក់ក្រាស​១ ​តម្លៃ​២ដុល្លារ ទិញ​១ ឲ្យលុយវា​ វាហុចស្រោម​សំបុត្រ​ឲ្យ បើកមើលវាឲ្យ​២ដុល្លារវិញ លើក​ទីពីរ​ លក់ខ្ទះ១ តម្លៃ​៥ដុល្លារ ទិញ​១ វាហុចស្រោម​សំបុត្រ​ឲ្យ​​ បើកមើល​វាឲ្យ៥ដុល្លារវិញ។

ថ្ងៃចុងក្រោយ វាប្រកាសលក់​ឆ្នាំង​ដាំបាយ​ អួតថា​ដាំបាយទៅ បាយមានក្លិន​ក្រអូប​ឆ្ងាញ់​។ នាំគ្នាទិញ គិតថាចិន​វាហុច​ស្រោមសំបុត្រ​ឲ្យ មានលុយ​១០០ដុល្លារ​វិញ​ មានអី​ បានលុយលក់​ឆ្នាំង​២០០ផ្ទះហើយ ពួកចិន​ប្រាស​ឡើងឡាន​ចេញទៅ​ប្រុយ​ ជាមួយ​លុយ​ប្រមាណ​២ម៉ឺនដុល្លារ​ បោកស្រស់ៗ អ្នកណា​ទទួលខុសត្រូវ​? អាជ្ញាធរ​…. ?»មហាជនមានការព្រួយបារម្មណ៍ជាខ្លាំងយ៉ាងណាមិញតាមរយៈវីដេអូខាងលើសូមបងប្អូនប្រជាពលរដ្ធទាំងអស់ប្រុងប្រយ័ត្នកុំអោយចាញ់បោក​តាមការឃោសនា។

ចាញ់បោកចិនលក់ឆ្នាំង៖ ​បើកពិធ៏ី​អ៊ឹកធឹកហ៊ឹកហ៊ាក់​ប្រកាស​រក​អ្នកចូលរួម​កុះករ។ឆ្នាំង​១ តម្លៃ ​១០០ដុល្លារ តាមចិនវាថា។ តាមរយៈ​ខ្មែរ​អ្នកបកប្រែ​ ចិនបានដើរបោក​ពេញ​ស្រុក​តាមភូមិ​។ ថ្ងៃដំបូង​លក់ក្រាស​១ ​តម្លៃ​២ដុល្លារ។ ទិញ​១ ឲ្យលុយវា​ វាហុចស្រោម​សំបុត្រ​ឲ្យ បើកមើលវាឲ្យ​២ដុល្លារវិញ។ លើក​ទីពីរ​ លក់ខ្ទះ១ តម្លៃ​៥ដុល្លារ ទិញ​១ វាហុចស្រោម​សំបុត្រ​ឲ្យ​​ បើកមើល​វាឲ្យ៥ដុល្លារវិញ។ ថ្ងៃចុងក្រោយ វាប្រកាសលក់​ឆ្នាំង​ដាំបាយ​ អួតថា​ដាំបាយទៅ បាយមានក្លិន​ក្រអូប​ឆ្ងាញ់​។ នាំគ្នាទិញ គិតថាចិន​វាហុច​ស្រោមសំបុត្រ​ឲ្យ មានលុយ​១០០ដុល្លារ​វិញ​។ មានអី​ បានលុយលក់​ឆ្នាំង​២០០ផ្ទះហើយ ពួកចិន​ប្រាស​ឡើងឡាន​ចេញទៅ​ប្រុយ​ ជាមួយ​លុយ​ប្រមាណ​២ម៉ឺនដុល្លារ។​ បោកស្រស់ៗ អ្នកណា​ទទួលខុសត្រូវ​? អាជ្ញាធរ​…. ?

បាន​បង្ហោះ​ដោយ កំសាន្ត នៅ ថ្ងៃព្រហស្បតិ៍ 6 កញ្ញា 2018