ភ្នំពេញ៖ តារាសម្ដែងដ៏ស្រស់ស្អាតដងខ្លួនសិចស៊ី វ៉ាង ស្រីណូ ដែលឃើញតែចំណាយភាពហ៊ឺហារក្រៅសង្វៀនសិល្បៈនោះ។ ថ្មីៗនេះនាងបានបង្ហាញពីទឹកចិតត្តចំពោះអ្នកសិល្បៈដូចគ្នា ដោយការទៅសូខទុក្ខ ព្រមទាំងយកគ្រឿងឧបភោគបរិភោក និងថវិការមួយចំនួន។

បើយោងតាមគណនីយហ្វេសប៊ុករបស់នាងបានឲ្យដឹងថា«កាលពីបុន្មានថ្ងៃមុននាងខ្ញុំព្រមទាំងក្រុមគ្រួសារបាននាំយកអាហារបំប៉នសុខភាពមួយចំនួនព្រមទាំងថវិការ ចំនួន 350$ ទៅសួរសុខទុកនឹងផ្តល់កំលាំងចិត្តដល់បងប្រុសយូ ឌីស្កូ ដែលគាត់មានជំងឺជាទម្ងន់ ហើយកំពុងសំរាកព្យាបាលនៅក្នុងមន្ទីពេទ្រ! »!។នៅក្នុងសារដដែលនោះ ស្រីស្រស់វ៉ាង ស្រីណូ បានពោលទៀតថា «នាងខ្ញុំព្រមទាំងក្រុមគ្រួសារសូមជូនពរបងប្រុសយូ ឌីស្កូ អោយឆាប់ជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗ នាងខ្ញុំព្រមទាំងក្រុមគ្រួសារសូមចូលរួមជាកំលាំងចិត្តដល់បងប្រុសអស់ពីបេះដូង»។