ភ្នំពេញ៖ តារាចម្រៀងប្រុស រូបស្រស់សង្ហារ ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ ហាក់បីដូចជាមិនសូវមានការមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈនោះទេ នារយៈពេលចុងក្រោយនេះ។ ក៏ប៉ុន្តែសង្កេតឃើញថា តារារូបនេះ ហាក់បីជាមានដំណើរកម្សាន្តច្រើនទៅឯក្រៅប្រទេសទៅវិញ នឹងបានបញ្ចេញសារប្លែកៗនៅលើបណ្ដាញសង្គមទៀតផង។

យ៉ាងណាមិញ នាពេលនេះនៅលើគណនី Instargram ផ្ទាល់ខ្លួនរបស់តារារូបនេះ ក៏បានធ្វើការបង្ហោះរូបភាពមួយសន្លឹក អមជាមួយ នឹងសារដែលលោកបានលើកឡើងថា«កុំសើចកុំយំនឹងខ្ញុំអី ថ្ងៃនេះខ្ញុំអាចជាមនុស្សបរាជ័យតែមិនមែនមានន័យថា10ឆ្នាំក្រោយទៀតខ្ញុំនៅតែបែបហ្នឹងនោះទេ»។ តាមរយៈពាក្យពេចន៍មួយឃ្លានេះ ទំនងជាលោកចង់និយាយទៅកាន់នរណាម្នាក់ដែលតែងតែ ចាំឃ្លាំមើលរូបលោក ក៏ដូចជាចាំ ចាប់តែកំហុសរបស់លោក នៅពេលដែលធ្វើរឿងអ្វីមួយបរាជ័យ។ គួរបញ្ជាក់ផងដែរថាលោក សុគន្ធ ថេរ៉ាយុ ដូចជាខ្នះខ្នែងនឹងការបង្ហាញអារម្មណ៍ដ៏សែនឯការបស់ខ្លួនណាស់ នារយៈពេលចុងក្រោយនេះ។