អ្នកនាងខាត់ សុឃីមបានប្រកាសអំពាវនាវដល់តារាៗវ័យក្មេងដែលពុំសូវមានលុយទិញសម្លៀកបំពាក់ឲ្យទាក់ទងទៅអ្នកនាងដើម្បីទទួលសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត។ ខណៈដែលអ្នកសិល្បៈពហុជំនាញរូបនេះ ក៏ទទួចបរិច្ចាកជំនាញសិល្បៈដែលខ្លួនមាន ដល់អ្នកមានបំណងចង់ទទួលយកដោយមិនគិតផលចំណូល។
អ្នកនាង ខាត់ សុឃីម ដែលត្រូវបានគេមជ្ឈដ្ឋានមហាជនគ្រប់ស្រទាបមើលឃើញថាជោគជ័យខ្លាំងលើអាជីពសិល្បៈចំរុះជំនាញនោះ នាងបានបញ្ជាក់ក្នុងវីដេអូឃ្លីបផ្សព្វផ្សាយក្នុងបណ្តាញសង្គមថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចែករំលែកសម្លៀកបំពាក់និងចំណេះដឹងដែលខ្ញុំមានដើម្បីឲ្យតារាៗជំនាន់ក្រោយមានភាពល្បីល្បាញដោយមិនប្រកាន់ថាទាល់តែតារាល្បីឬតារាដែលមានមុខស្រាប់ទើបចែកនោះទេទោះតារាអត់ល្បីក៏ចែកចាយឲ្យ។ អ្នកសិល្បៈមានកំណើតពីទឹកដីរម្មណីយដ្ឋានភ្នំប្រសិទ្ធរូបនេះ បង្ហាញជំហឲ្យដឹងបន្តថា «ដែរសំខាន់ឲ្យតែមានចិត្តចង់ក្លាយជាអ្នកសិល្បៈ ។ ពួកគាត់អាចទាក់ទងមកនាងខ្ញុំបាន តាមលេខទូរស័ព្វដែលខ្ញុំផ្សព្វផ្សាយនេះ បាន។ អ្នកនាង ខាត់ សុឃីម ក៏អះអាងទៀតថា ខ្ញុំគឺជាមនុស្សម្នាក់ដែលមានទឹកចិត្ត បើទោះបីជាអ្នកមិនសូវមានពេលវេលាច្រើនក៏ដោយ ព្រោះខ្ញុំគិតមនុស្សយើងនៅពេលដែលស្លាប់ទៅចំណេះដែលយើងមានមិនអាចបន្សល់ទុក។
