ភ្នំពេញ៖ ថ្មីៗតារាកំប្លែងជើងចាស់ នាយ កុយ បានផ្សាយវិដេអូ ផ្សាយផ្ទាល់នៅលើគណនីហ្វេសប៊ុក ដោយរួមគ្នាជា មួយនឹង លោក ហេង ឡុង ដោយមានការរៀបរាប់ពីរឿងអ្នកកំប្លែង ឈ្មោះលោក តាចេក គាស់កកាយពីចេត នា ត្អូញត្អែរបស់ លោក តា ចេក ធ្វើឲ្យមានការអាណិតអាសូរពីសំណាក់មហាជន។ នៅក្នុងវីដេអូផ្សាយផ្ទាលពីសំឡេង នាយ កុយ រួមវត្តមានលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម បានធ្វើការសំណូមពរទៅ​​​កំលោះនិយមធ្វើសកម្មភាពមនុស្សធម៌ លោក ហេង ឡុង ដោយបានផ្តាំផ្ញើរថា «គីមឡេង និងអ្នកសារព័​ត៌មាន​​ថា មុននឹងចុះផ្សាយពីទុក្ខលំបាករបស់សិល្បករ សុំទំនាក់ទំនងមកគាត់សិន(ដូចជាតាខចេក)។

ខណៈនាយ កុយ ក៏មានគាស់កាយពីអាថ៌កំបាំងនៅពីក្រោយខ្នង ការត្អូញត្អែ នាយ ចេក ដែលជាសមាជិកក្រុមកំប្លែងខ្លួនថា «តាចេក គាត់មិនក្រទេ។ គាត់ផ្ទះថ្មី គាត់មានឡានជិះ ដូចអ្នកសិល្បៈឯទៀតដែរ»។ ឆ្លើយតបនិងការឡើងនេះ លោក គីម ឡេង ដោយទំនងជាមិនស្ងប់អារម្មណ៍ ព្រោះថា នៅមុននោះរូបគេជាអ្នកបង្ហោះវីដេអូ នា​យ ចេករៀបរាប់ពីភាពកម្សត់វេទា និងជីវភាពខ្វះខាត ប្រាក់កម្រៃកំប្លែងមួយកម្មវិធីបានថ្លៃតែចំ​នួ​ន​២​០​ដុ​ល្លា​រនោះ ។ កំលោះដែលនិយមធ្វើការងារមនុស្សធម៌រូបនេះ ក៏បានបង្ហោះសារឆ្លើយតបទៅលោក ពូ កុយ វិញថា៖ «បាទសួស្តី ខ្ញុំបាទសុំបកស្រាយតាមអ្វីដែរខ្ញុំបាទបានជួប ខ្ញុំធ្វើដំណើរទៅខេត្តកណ្តាលចុះទៅជួសជុលផ្ទះលោកតាទឹកលិច ហើយខ្ញុំក៏ឈប់ទិញទឹកកន្លែងលោកតា ចេក ហើយខ្ញុំក៏បានសួរលោកតាថា លោកតាលក់មិនសូវដាច់ទេ មួយរយៈនេះលោកតាក៏បានតបថា ហើយណាមួយ ឥលូវការទៅលេងកំប្លែងក៏ពុំសូវជាមានទៀត»៕