ភ្នំពេញ៖ បំបែកនឹងភាពស្ងប់ស្ងាត់មួយរយៈក្តី លើវិវាទសម្ព័នស្នេហ៍ពាក់កណ្តាកអាពាហ៍ពិពាហ៍ រវាង នាង នី មុន្នីនាថ តារាសម្តែងល្បីនិងគូដណ្តឹងអាណិកជនខ្មែរអាមេរិក លោក អ៊ឹង សូឡាង ។ នៅរសៀលថ្ងៃទី១៣ខែតុលានេះក៏ផ្ទុះធ្លាយពាក្យបណ្តឹងភាគីអាណិកជនខ្មែរអាមេរិក ដាក់ពាក្យប្តឹងនាង នី មុន្នីនាថ ទាមទារសំណង ដល់ទៅជាង១០ម៉ឺនដុល្លារ។

ក្នុងពាក្យបណ្តឹងផ្លូវការ ដែលមានចុះលេចបញ្ជី ចូលដល់សាលាដំបូងរាជធានីភ្នំពេញថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៧ និងមានប្រថាប់ត្រាពីមេធាវី យិច សម្បត្តិ ។ ក្នុងពាក្យបណ្តឹងនោះ បានបង្ហាញថា «បុរសអាណិកជនខ្មែរអាមេរិកដែលជាអតីតគូដណ្តឹង តារាសម្តែង នាង នី មុន្នីនាថ ទាមទាសំណង សងប្រាក់៧ម៉ឹនដុល្លារ(ប្រាំពីរម៉ឹន),បង់ជំនឿចិត្ត៥ដុលា្លរអាមេរិក(ប្រាំម៉ឺន)។

ក្នុងពាក្យបណ្តឹង ដែលដើមបណ្តឹងជាអតីតគូដណ្តឹង នាងនី មុន្នីនាថ ក៏បានបង្ហាឲ្យដឹងទៀតថា«ប្រាក់ប្រដាប់ក្ដីជាបន្ទុករបស់ចុងចម្លើយ,សុំឲ្យតុលាការអនុវត្តសាលក្រមជាបណ្ដោះអាសន្ន»។ ដូចនេះ នី មុនីនាថ កំពុងស្ថិតនៅក្នុងការប្ដឹងផ្ដល់គ្នា និងត្រូវបានប្រកាសអោយដឹងពីមូលហេតុដែលថាតារាស្រីរូបនេះបោកប្រាស់។