កំពង់ធំ៖ កាលពីម្សិលមិញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ កំពូលតារាចម្រៀងប្រចាំនៅផលិតកម្មថោន កញ្ញា មាសសុខសោភា បានដឹកនាំយុវជនចុះទៅតំបន់ព្រៃឈើ ខេត្តកំពង់ធំ ដោយបានយកស្បង់ចីពរ ចងរុំដើមឈើធំៗក្នុ ងន័យ “បំបួសដើមឈើ” កុំឲ្យមានមនុស្សចិត្តលោភលន់ ចង់កាប់បំផ្លាញ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ បង្ហាញពីដំណើរដ៏សស្រាក់សស្រាំ ដើម្បីបរិស្ថាន និងភពផែនដីទាំងអស់គ្នា ដែលបង្ហោះនៅក្នុងអ៊ិនស្តាក្រាម នោះ កំពូលតារាចម្រៀង ដែលជាគ្រាប់ពូជរបស់ផលិតកម្មថោន នាង មាស សុខសោភា ក៏បានបង្ហោះសាររៀបរាប់ថា ពេលទំនេររបស់ខ្ញុំ គឺស្វែងរកតំបន់ធម្មជាតិ ដើម្បីរកមធ្យោបាយយ៉ាងណាជួយថែរក្សាសម្បត្តិធម្មជាតិទាំងនោះឲ្យគង់វង្ស »។ ក្រោយពីការលើកឡើងថា “ដើមឈើមួយដើម អាចជាប្រយោជន៍ដល់មនុស្ស សត្វ រាប់លាន” តារាច ម្រៀង ដែលរមែងបង្ហាញខ្លួនចូលរួមនឹងសកម្មភាពថែរក្សាបរិស្ថាន នាង មាស សុខសោភា ក៏ទទួចផងដែរចំពោះការ ការពារសម្បត្តិធម្មជាតិនេះ ។យើងត្រូវចេះស្រលាញ់អ្វីៗ ដែលនៅជុំវិញខ្លួនយើង ហើយអ្វីៗនៅជុំវិញខ្លួនយើង នឹងស្រលាញ់យើងវិញ” ។ តាមការសម្គាល់នៅលើបណ្តាញសង្គម បន្ទាប់ពីតារាចម្រៀង មាស សុខសោភា បង្ហាញរូបភាពស្រឡាញ់ព្រៃឈើនិងសារអំ ពាវនាវឲ្យបងប្អូនចេះស្រឡាញ់ព្រៃឈើ ឃើញមានការចាប់អារម្មណ៍ពីសំណាក់មហា ជនជាច្រើន មានអ្នកខ្លះសរសើ រថា “ជាសកម្មភាពគំរូ ក្នុងការថែរក្សាព្រៃឈើ” និងមានអ្នកខ្លះទៀតចង់ចូលរួមយុទ្ធនាការនេះដែរ» ។