ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយពាក្យបណ្តឹង លោក អ៊ឹង សូឡាង អាណិកជនខ្មែរអាមេរិក ប្តឹងអតីតគូដណ្តឹង កញ្ញា នី មុនីនាថ ពីបទឆបោក និងទាមទារសំណងជំងឺចិត្តដល់ទៅជាង១០ម៉ឺនដុល្លារនោះ ដែលធ្វើផ្ទុះការភ្ញាក់ផ្អើលយ៉ាងកក្រើកពេញពិភពសិល្បៈ។

ខណៈដែលភាគី នាង នី មុន្នីនាថ ជាតារាសម្តែងល្បី នៅមិនទាន់មានការប្រតិកម្មធ្ងន់ធ្ងរណាមួយនៅឡើយនោះដែរ។ តែយ៉ាងណា ម្តាយ កញ្ញា នី មុន្នីនាថ បានប្រាប់មកតារាញូស៍ថា ជុំវិញការបែកធ្លាយពាក្យបណ្តឹងប្តឹងកូនស្រីខ្ញុំ បទឆកបោក ទាមទារសំណងជាងមួយម៉ឺនដុល្លារនោះ ខ្ញុំក៏ដូចជាកូនស្រីខ្ញុំ អានាថ នៅមិនទានទទួលបានពាក្យបណ្តឹងនេះនៅឡើយទេ »។

បន្ទរនឹងសំដីភ្ញាក់ផ្អើល ដែលរណ្តុំទៅប្រាប់កូនស្រី (នី មុន្នីនាថ) ថា គេប្តឹងយើងហើយ ព័ត៌មានគេបានឃើញពាក្យបណ្តឹងហើយ ពេលនេះគេកំពុងភ្ញាក់ផ្អើលនោះ ម្តាយ កញ្ញា នី មុន្នីនាថ បានប្រាប់បន្តថា «រឿងនេះភាគីខ្ញុំ មិនទាន់មានការប្រតិកម្មយ៉ាងណា ឬក៏ប្តឹងតបតអីនោះទេ ចាំមើលឃើញពាក្យប្តឹងខាងគេនោះសិន នោះចាំគិតបន្ត»។