ភ្នំពេញ៖ ថ្មីៗនេះ​គេសង្កេតឃើញថា ពិធីការិនី រូបឆោមសម្ផស្សដ៏​ស្រស់ប្រិមប្រិយ កញ្ញា ជីជី ហាក់​បង្ហាញ​ពីការ​ខ្លាចរអា​និង​ការសម្រេចចិត្ត សម្រាប់​អនាគត។ ដែលបន្ទាប់​ពី​ ពិធីការិនីរូបនេះ បង្ហោះរូប​បុរស​ស្រឡាញ់​បុរស និង​ពាក្យថា ចឹងតើបាន​មិនសម្រេចចិត្តយក​ប្តី ជាថ្មី នាង​ក៏បង្ហោះសារបែបការប្រៀបនឹងការសម្រេច​របស់​សភាពនារីៗ ទៅ​ក្តីស្រឡាញ់​ ដែលសំឡឹងឃើញ​លុយ​។ ខណៈនាង ជីជី ភ្ជាប់​នឹង​រូបភាពជីវិតរបស់ Pinky Savika។   

គួររំឭកថា ព័ត៌មានពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហារបស់ Pinky Savika និងស្វាមី ដែលល្បីថា ចំណាយ​ទឹក​ប្រាក់ប្រមាណ ៩លានដុល្លារ សម្រាប់រៀបចំពិធីរៀបការ ពេលបានឈានដល់ដំណាក់កាលលែងលះគ្នា ជាសាធារណៈ។

ភ្ជាប់​នូវ​រឿងរ៉ាវស្នេហាលើ​គំនរដុល្លារនេះនេះ កញ្ញា ជីជី ក៏បានស៊ែ (Shared) និងបានសរសេរថា “មាន​លុយ​មិនប្រាកដថា មានសុភមង្គលទេ មិនប្រាកដថាបានប្តីអ្នកមាន គឺ មានក្តីសុខទេ កាដូនៃជីវិតគឺសុភមង្គល” ។ ក្នុងសំណេររបស់នាងចង់ផ្តោតសំខាន់ទៅលើ បានប្តីអ្នកមាន ឬអ្នកក្រមិនសូវសំខាន់ទេ សំខាន់ចេះស្រលាញ់ និងយល់ចិត្តគ្នា ហើយណាមួយស្ត្រីម្នាក់ៗគួរតែមានមុខរបរ រកស៊ីខ្លួនឯង មិនចាំបាច់ពឹងពាក់ប្តីទាំងស្រុងទេ ។