ភ្នំពេញ៖ នៅ​លើ​គ​ណ​នីយ​​ហ្វេ​ស​ប៊ុ​ក​រ​ប​ស់​អ្ន​ក​នាង កុល ដាវី នៅ​រសៀល​ថ្ងៃ​ទី​១៣ខែតុលានេះ នាង​បាន​លើកមកបង្ហាញថា ​ធ្លាប់បាន​​​រួ​ម​ការ​​ងា​រជា​​មួ​យ​ ​ប​ង​ប្រុ​ស​អ្នក​​ដឹ​ក​នាំ​រឿ​ង ​ ​គាំ​ ចន្ធី  ​និ​ង​​ ប្អូ​ន​​ស្រី​ឌុច​ ​​លី​ដា​ ។

ក្នុង​សារនោះ តារាសម្តែង​ដែលធ្លាប់​គ្រងដំណែងជាកំពូលតារាសិចស៊ី គ្រាមុន​រួម​ស្នេហ៍និង​តារាចម្រៀង សុខ រក្សា នោះ នាងកុល ដាវី ក៏​លើកឡើង​ផង​ដែរ​នូវសារទទួច​​ថា «​​ ​នា​ង​ខ្ញុំ​ច​ង់​សុំ​អ​ង្វ​រ​ដ​ល់​នា​ក់​ទាំ​ង​អស់​គ្នា​ ព្រ​ម​ទាំ​ង​ប​ង​ប្អូន​​អ្នក​សិ​ល្បៈ​​ទាំ​ង​អ​ស់​មេ​ត្តា​ឈ​ប់ប​ន្ត​​ម​តិ ​ប្រកា​​ន់ខា​​ង​ណា​​​​​ម្នា​​​ក់​​ទៅ​​បា​​ន​ទេ ​ ​បើ​សិ​ន​ជា​អា​ច​គួ​រ​តែ​សុំ​អោ​យ​នាក់​​ទាំ​ង​ពី​រ ​ថ​យ​ម្នា​ក់​មួ​យជំ​​ហ៊ា​ន​ ​ការ​​អ​ធ្យា​ស្រ័​យ​ ​និ​ង​កា​រ​យោ​គ​យ​ល់​គឺ​ជា​ផ្លូ​វ​ដ៏​ល្អ​សំរា​​ប់ដោះ​ស្រា​​យ​គ្រ​ប់​ប​ញ្ហា»។

នាង កុល ដាវី លើកឡើង​ទៀតថា «​ ​ចំ​ពោះ​ប​ងប្រុ​​ស ​គាំ ​ច​ន្ធី  ​​គា​ត់​គឺ​ជា​អ្នក​​ដឹ​ក​រឿ​ង​ដ៏ឆ្នើ​ម​ម្នា​ក់​ ​​តែ​ង​តែ​មា​ន​កា​រ​យោ​គយ​ល់​​អ​ធ្យា​ស្រ័​យ ​​គ្រ​ប់តួ​​សម្តែ​ងទាំ​ង​​អ​ស់  ​ប​ង​មិ​ន​ដែ​ល​ប្រកា​​ន់​ខ្លួន​​ គា​ត់​ តែ​ង​​តែចែ​ក​រំ​លែ​ក​​ប​ទពិ​សោ​​ធ​ន៍ល្អ​​ៗ​ ផ្ត​ល់​ឱ​​កា​ស​ ​និ​ង​ប្រៀ​ន​ប្រ​ដៅ​ដូច​​ជាឳ​ពុ​​ក ​ដូ​​ច​ជាប​​ង​ប្រុ​ស​ម្នា​ក់ ​ហើ​​យប្អូ​​នស្រី ឌុច លីដា វិ​ញ​គា​ត់ ​គឺ​ជា​​តារា​​សម្តែ​ងដែ​ល​ស្រ​ស់​ស្អា​​ត ​ពូ​កែ​សម្តែ​ង​​ ​រួ​ស​រា​​យ​រា​ក់​ទា​ក់​ ​មិ​ន​ប្រ​​កាន់​ខ្លួ​ន​  ​ជា​មួ​យ​ក្រុ​ម​កា​រងា​រ​ទាំ​ង​អ​​ស់គ្នា​ ​ស្រ​លា​ញ់​កា​រ​ងា​រ​​ ស​រុ​ប​ទៅ​នា​ក់​ទាំ​ង​ពី​រ​សុ​ទ្ធ​តែ​ជាម​​នុ​ស្ស​ល្អ​ ​គួ​រឲ្យ​គោ​រ​​ព ​​គួរ​​ឲ្យ​​ស្រ​លា​ញ់»។

បន្ថែមពីការរៀបរាប់នេះ នាង កុល ដាវី ក៏ពោល​ទៀតថា «​ ​ខ្ញុំ​គិត​ថា​គា​ត់ទាំ​ង​ពី​រ​​នា​ក់​ប្រ​ហែ​​លជា​​មា​នកា​រ​​យល់​ច្រ​លំ​អី​​ហើ​យ​  ខ្ញុំ​ស​ង្ឃឹ​​ម​ថា​រឿ​ង​នេះ​ហ្នឹង​​ត្រូ​វ​បញ្ច​ប់ ដោយល្អក្នុងពេលឆាប់ៗនេះ»។