ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី រាងខ្ពស់សង្ហា ប្រចាំផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណរាជ ត្រូវបានអ្នកគាំទ្ររបស់ខ្លួនធ្វើខួបកំណើត ស្ទើរគ្រប់រាជធានី-ខេត្ត ក្នុងអំឡុងខែតុលានេះ គ្រប់ពេលលោកចេញទៅសម្តែងតាមខេត្តនីមួយៗ ។ កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅ ក្រុមគ្រួសារលោក ឆន សុវណ្ណរាជ ក៏បាន Surprise ខួបកំណើតយ៉ាងធំមួយឲ្យលោកដែរ ។ នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ លោក ឆន សុវណ្ណរាជ បានសរសេរសារថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ថា “អរគុណណាស់ដល់បងប្អូនមិត្តភ័ក្រ ជាទីស្រលាញ់ទាំងអស់គ្នា សំរាប់ធ្វើ នំខួបកំណើតសំរាប់ខ្ញុំឆ្នាំ” រួមជាមួយរូបភាពកាត់ត នំខួបកំណើត ១៨ នំ មកពីរាជធានី-ខេត្តខុសៗគ្នា ។

សូមបញ្ជាក់ថា នំខួបកំណើត ទាំង ១៨នំ មានរូបរាងស្រស់ស្អាតខុសៗគ្នា និងប្រារព្ធឡើងនៅទីកន្លែង ពេលវេលាខុសៗគ្នាដែរ ប៉ុន្តែអ្វីដែលដូចគ្នានោះការបង្ហាញពីក្តីស្រលាញ់ទៅលោក ឆន សុវណ្ណរាជ ៕