ជើងខ្លាំងលើកដាច់៖ បុរសម្នាក់ស្ទើផុតដង្ហើមព្រោះតែស្រា

0
811

សង្គម៖ស្ដ្រីម្នាក់ស្ទើតែក្លាយទៅជាស្រ្ដីមេម៉ាយបាត់ទៅហើយព្រោះតែលោកប្ដីពូកែខាងផឹកស៊ីលើកដាច់មិនគិតពី​សុខភាពរបស់ខ្លូន ថាអាចទប់ទល់បានកម្រិតណា បន្ទាប់ពីរូបគេផឹកស្រាហួសកម្រិត​បណ្ដាលអោយ​ក្អួត​ឈាម​​​ប្រកាច់ប្រកិនភ្លាមៗមួយរំភេច។

តាមរយៈ​រូបភាពប៉ុន្មានសន្លឹកដែល​ត្រូវបាន ​​​​​បង្ហោះ​នៅ​បណ្ដាញសង្គម អមជាមួយពាក្យពេចឃ្លោងឃ្លា​ដែល​មាន​ខ្លឹមសារ​លើកឡើងថា​«មុន​នឹងផឹក​ស្រា​លើកដាច់ៗគួរគិតផងថាក្នុងខ្លួនយើងទប់បានអត់​​កុំចេះតែខំ ផឹកជាការ​​កម្សាន្ដ​​​មិន​មែន​​ចាញ់​​ឈ្នះ​​គ្នា​ទេ​»។ ទន្ទឹមនិងនោះគេក៏ឃើញមានមហាជន​ជាច្រើននាំគ្នាចែករំលែកជាបន្តបន្ទាប់​ឥតឈប់​ឈរ​អ្នកខ្លះទៀតបានលើកឡើងថា«កុំព្រោះតែវាបំផ្លាញខ្លួនឯងនឹងក្ដីសុខអ្នកក្បែរខ្លួន ឈប់ទៅខ្ញុំ​សុំចិត្តធ្វើជាមនុស្សប្រុសមិនចេះផឹកស្រាដើម្បីខ្ញុំ»។

Comments