ភ្នំពេញ៖ នៅមុននេះ នៅក្នុងគណនីយហ្វេសប៊ុក អ្នកនាង ពេជ្រ សោភា បន្ទាប់ បានបង្ហោះរូបថតសម្រាកលើគ្រែនៅមន្ទីរពេទ្យ មានស៊ឺរ៉ូមជាប់នឹងដៃ អមដោយសរសេរសារខ្លីទួញថា “មកដល់ភ្លាម ចាក់ថ្នាំទាំងយប់ ឈឺកខ្លាំងណាស់ ផ្តាសាយធំ” ។ គួររំឭកថាមួយរយៈនេះតារាចម្រៀង ផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា មានភាពមមាញឹកខ្លាំង ។ ក្រោយពីវិលត្រឡប់ពីសម្តែងនៅប្រទេសកូរ៉ ក្នុងកម្មវិធីតន្រ្តីមនុស្សធម៌ដើម្បីមន្ទីពេទ្យគន្ធបុប្ផា ក៏រួតរះបណ្តើរ លោក Step និង កញ្ញា រ៉េត ស៊ូហ្សូណា ទៅប្រទេស ។

ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលក្រោយដំណើរចូលស្រុកទេសវិញ ក៏លេចឡើងនូវរូបភាពអ្នកចម្រៀងល្បី រូបនេះបង្ហោះរូបថតគេលើគ្រែពេទ្យ ដៃជាប់ស៊ឺរ៉ូមនោះ គេឃើញ លោក ឆឹម សក្កដា ដែលល្បីថា ជាគូស្នេហ៍យល់ចិត្តថ្លើមតារាចម្រៀងរូបនេះ ក៏បានខមមិនសារបង្ហាញពីការព្រួយបារម្ភក្នុងពាក្យពេជន៍ខ្លីថា «ជូនពរឆាប់ជា take care» ។

សារនេះផងដែរក៏បានធ្វើឲ្យអ្នកគាំទ្រមានការបារម្ភ និង បាន Comment សុខទុក្ខយ៉ាងច្រើន ៕