ភ្នំពេញ៖ តារាចម្រៀងដែលមានប្រជាប្រិយភាពរបស់ទ្រនងចាស់ហង្សមាស លោក ឆន សុវណ្ណារាជ យើងឃើញថាមមាញឹកនឹងការងារសិល្បៈយ៉ាងណាសក្ដីក៏ ឆន សុវណ្ណរាជ មិនម្ដាយនៅផ្ទះដែរ។

ថ្មីៗនេះ ឆន សុវណ្ណរាជ សុខចិត្តទៅថត MV យឺត និងត្រូវមាត់របស់អ្នកដឹងនាំ ដើម្បីឆ្លៀតពេលជូនម្ដាយទៅវត្តសិនបានទៅថត ព្រោះអីថ្ងៃនេះគឺជាថ្ងៃសីល នេះពិតជាកូនដើរតាមគន្លងធម៌មែន ទោះបីមានការងាររវល់យ៉ាងណាក៏ឆ្លៀតពេលដែរដើម្បី អ្នកមានគុណ។

បើតាមការបង្ហោះសាររបស់ ឆន សុវណ្ណរាជ នៅលើបណ្ដាញសង្គមថា« ឆ្លៀតពេលមុនចេញទៅថតMVថ្មីសំរាប់ព្រឹកនេះ ក៏ជូនអ្នកម្តាយទៅវត្តបន្តិចព្រោះថ្ងៃនេះជាថ្ងៃសីល ជូនបុណ្យផងបងប្អូនទាំងអស់គ្នា យឺតម៉ោងបន្តិចហើយ ណាលោក Director Eco Vak Song អរគុណហើយដែលបានយោគយល់ »។