ភ្នំពេញ៖ ក្រោយការលើពានច្រៀងកុមារ The Voice Kids Cambodia កុមារា ពេជ្រ ថៃ ដែលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ តែលោកអ្នកដឹងទេថា ម្ចាស់ពានចម្រៀងកុមារវ័យក្មេងរូបនេះ ទទួលបានរង្វាន់អ្វីខ្លះ? ដើម្បីស្រាយនូវចម្ងល់ខាងលើ តារាញូស៍សូមជម្រាបថា ពេជ្រ ថៃ មកពីខេត្តបាត់ដំបង ត្រូវបានជាប់ជយលាភីជាម្ចាស់ពាន កម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids Cambodia រដូវកាលទី១ ទទួលបានពានរង្វាន់សន្ធឹកសន្ធាប់ណាស់គឺ ទី១ ជាតារាចម្រៀងកុងត្រាស្វ័យប្រវត្តិ១ឆ្នាំម្តង, ទី២ អាហារូបករណ៍ជាប្រាក់សុទ្ធ ១០០លានរៀនពីកម្មវិធី, ទី៣ ទទួលបាន ៣ពាន់ដុល្លារពីសម្តេចនាយករដ្ឋមន្ត្រី, ទី៤ ទទួលបានប្រាក់ ១០លានរៀលពីក្រុមអ្នកឧបត្ថម្ភ, ទី ៥ ដំណើរកំសាន្តទៅប្រទេសជប៉ុន និង ទី៦ ទទួលបានសម្ភារៈជាទឹកប្រាក់សរុបប្រមាណ ១៥០០ដុល្លារផ្សេងទៀត ។

ដោយឡែកអ្នកធ្លាក់ ៥រូប ម្នាក់ៗទទួលបាន ៣ពាន់ដុល្លារពីសម្តេចនាយករដ្ឋមន្ត្រី និង ១៥០០ដុល្លារពីកម្មវិធីប៉ុណ្ណោះ ៕