ថៃ៖ ស្រីស្អាតពីរនាក់បងប្អូន ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនគ្រាកំពុងសប្បាយ ត្រេតត្រអាលសាទរ វត្តមានតារាកូរ៉េរូបសង្ហា លោក Lee Jong Suk ហើយទំនងលង់និងសម្ផស្សតារាកូរ៉េរូបសង្ហា សួរបន្លំខ្លួនចូលទៅព្រលានយន្តហោះ ដើម្បីបានត្រឹមចាប់ដៃជូនដំណើរក៏ស្ងប់ក្តីសាទរ។
គួររំលឹកថា តារាប្រុសកូរ៉េរូបសង្ហា លោក Lee Jong Suk បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីរៀបចំកម្មវិធីជួបជុំបណ្ដាអ្នកគាំទ្រដ៏ធំមួយ ក្រោមការចូលរួមពីហ្វេនប្រមាណជិត៥ពាន់នាក់។ កាន់តែភ្ញាក់ផ្អើលជាងនេះទៀតនោះនារីថៃស្រស់ស្អាតទាំង២នាក់ ក៏ត្រូវបានប៉ូលីសថៃចាប់ខ្លួនភ្លាមៗ ក្រោយពីពួកគេពីរនាក់បងប្អូនបន្លំខ្លួនចូលព្រ​លានយន្តហោះ ព្យាយាមទៅតាមដើម្បីតែចង់ចាប់ដៃ និ​ង​ថតរូបផ្ទាល់ជាមួយនឹងតារាប្រុសរូបនេះ»។ក្នុងបណ្តា​ញ​ផ្សព្វផ្សាយរបស់ថៃ បានបង្ហាញថា«នារីពីរនាក់បងប្អូន ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ហើយត្រូវផាកពិន័យជាទឹកប្រាក់ចំនួន១០ម៉ឺនបាតឯ​ណោះ»។