ពិតជាទឹកចិត្តស្រលាញ់មែន៖ អេនជេ លីណា ចូលី គ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ថ្លែងសន្ទរកថានៅ

0
388

ភ្នំពេញ៖ តារាសម្ដែងហូលីវូដ ជនជាតិអាមេរិកកាំង អេនជេ លីណា ចូលី (Angelina Jolie )បាន ចូលរួមយ៉ាងសកម្មដើម្បីលើកស្ទួយវប្បធម៌សិល្បៈភាពយន្តខ្មែរ ក្នុងកម្មវិធីមហោស្រពភាពយន្ដក្រុងកម្ពុជា (Cambodia Town Film Festiva)l កាលពីថ្មីៗកន្លងទៅនេះ។ ដើមចមដែលធ្វើឲ្យតារាហូលីវូដរូបនេះបង្ហាញវត្តមានចួលរួមនោះគឺដើម្បីផ្សព្វផ្សាយព្រឹត្ដិការណ៍ ដែលក្រុមអ្នករៀបចំបានចំណាយពេលជាច្រើនឆ្នាំជំរុញប្រជាប្រិយភាពចំពោះប្រជាជនខ្មែរ និងខ្មែរអាមេរិកាំង។
យ៉ាងណាមិញកម្មវិធីមហោស្រពភាពយន្ដក្រុងកម្ពុជានេះសង្គេតឃើញថាអ្នកនាង អេនជេ លីណា ចូលី គ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ងស្រស់ស្អាតទៀតផង។ ទន្ទឹមនោះសហស្ថាបនិក និងសហប្រធានព្រឹត្ដិការណ៍មហោ​ស្រព លោក ប្រាជ្ញ លី ត្រូវបាន សារព័ត៍មានឡុងប៊ិចដកស្រង់សម្ដីលោកថា«វាមានអត្ថន័យមហាធំធេងចំពោះយើង ដែលតារាហូលីវូដល្បីរូបនេះ មកចូលរួម និងថ្លែងសន្ទរកថានៅទីនេះ»។

Comments