លោកព្រះ៖ យាយតា ខំស្កាត់ពីព្រៃវែងមកលេងកូននៅភ្នំពេញ មិនទាន់ដឹងសុខទុក្ខកូន តាក្អួតឈាមស្លាប់

0
1128

ភ្នំពេញ៖ មហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំង និងបុរសវ័យ៥៦ឆ្នាំ ទំនេរដៃពីធ្វើស្រែចម្ការភ្លាម មិន​បង្អង់​នាំប្រពន្ធ ស្កាត់ពីខេត្តព្រៃវែង មកលេង​កូនៗធ្វើការនៅឯភ្នំពេញ ដោយមានវិចខ្ចប់ បន្លែ ត្រីសាច់ អង្គរ​ មកជាមួយទុក្ខ ផ្ញើរ កូនលុះមកដល់ចុះ​ពីលើ​ឡានមិនទាន់ផុតផង​ ស្រាប់តែបុរសជាប្ដី​ ឈ្មោះ កិត ពៀត កើត​អាការៈ ធេងធោង វិលមុខរហូតក្អួតចេញ​ឈាម​បណ្ដាល​​​​អោយ​ស្លាប់​​ភ្លាមតែម្ដង។

​ទន្ទឹមនិងនោះ​ធ្វើ​អោយអ្នកលេងបណ្ដាញសង្គមខ្លោចចិត្តឥតឧបមា កើតក្ដី អាណិត ​បុរសជាប្ដីពន់ពេកអ្នកខ្លះ​លាន់មា​ត់​ថា«មិនទាន់បានជួបមុខកូនផងអីក៏អភ័ព្វម្លះ» ហេតុការណ៍​​នេះ​បាន​កើតឡើងនៅបន្ទប់ជួលក្នុង​ភូមិ ទួលពង្រ សង្គាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញក្រោយពេលកើតហេតុ សមត្ថកិច្ច​​ជំនាញ បាន ចុះត្រួតពិនិត្យ តែមិនទាន់ដឹងពី​មូល​ហេតុ​​​​​​នៃការស្លាប់​នេះ​នៅ​ឡើយទេ​បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ​តាមប្រពៃណីនៅស្រុកកំណើត

Comments