ភ្នំពេញ៖ រំពេចនៃការកាន់ពាន The Voice Kids Cambodia របស់កុមារា ពេជ្រ ថៃ សំឡេងរិះពីគ្រប់មជ្ឈដ្ឋានក៏ផ្ទុះឡើងផងដែរ ក្នុងនោះនៅរសៀលថ្ងៃទី១៥ខែតុលាននេះ ក៏មានតារាសិល្បៈល្បីៗជាច្រើនដួងក៏បានចេញមុខមកធ្វើការរិះគន់លើការសម្រេចជយលាភីលើ ពេជ្រ ថៃ និងធ្វើការរិះគន់យ៉ាងខ្លាំងទៅម្ចាស់កម្មវិធីថា លំអៀង។ ក្រោយតារាចម្រៀង ដែលល្បីខាងរិះគន់តារាគ្នាឯង លោក ម៉ៃ សុគន្ធ បានបង្ហោះសារសន្យានឹងខ្លួនឯងថា “បើ ពេជ្រ ថៃ លើកពាន សុំញាំបាយបួសមួយអាទិត្យ” ។

នៅលើបណ្តាញសង្គមក៏លេចឡើងនូវសារ កញ្ញា ជីជី ពិធីការិនី ល្បីនៅទូរទស្សន៍ស៊ីធីអ៊ិន បង្ហាញការមិនពេញចិត្តនឹងលទ្ធផល ពេជ្រ ថៃ ដែលបានលើកពាន The Voice Kids Cambodia។ ក្នុងសារបង្ហាញការមិនពេញចិត្តនោះ ពិធីការិនី ជីជី លើកឡើងបែបចម្ងល់ថា «តើប្រកួតសំឡេង ឬ ប្រកួតកំប្លែងប្រជាប្រិយ?”»។ ពិធីការិនីរូបស្រស់រូបនេះក៏បានភ្ជាប់នឹងឃ្លាមួយទៀតក្នុងន័យនិយាយលេងផង មែនផង ថា “យុត្តិធម៌គ្មានទេ សម្រាប់អ្នកស្មោះ”។

ក្នុងមិនសាទរ ការសម្រេចរបស់គណៈកម្មការឲ្យ កុមារាពេជ្រ ថៃ លើកពាននោះដែរ កញ្ញា នៅ សូនីតា ជាតារាសម្ដែងដ៏ល្បី ក៏បង្ហោះសារ ខកចិត្ត ថា «កម្មវិធីប្រឡងចម្រៀង គឺជ្រើសរើសសំឡេង មិនត្រូវយកមនោសញ្ចេតនាមកប្រគួតអញ្ចឹងទេ។ ក្នុងសារដដែលនោះ កញ្ញាបានលើកឡើងចំៗឈ្មោះថា “និយាយតាមត្រង់ ពេជ្រ ថៃ ច្រៀងចាញ់គេទាំងអស់” ។

ជារួមមិនមែនមានតែតារាទាំង ៣ឌួងនោះទេ ដែលសម្តែងការមិនពេញចិត្ត នៅមានមហាជនជាច្រើននាក់ទៀត ក៏ខកចិត្ត និងហួសចិត្តចំពោះកម្មវិធី The Voice Kids នេះ ដែរ ដោយមហាជនជាច្រើនថាគួរតែប្តូរឈ្មោះពី កម្មវិធីប្រឡងចម្រៀង ទៅជាកម្មវិធីប្រឡងប្រជាប្រិយភាពវិញល្អជាង ៕