ភ្នំពេញ៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ CEO Master Club និងវិទ្យាស្ថាន CEO  បានរៀបចំកម្មវិធី​​“កម្ម​​វិធី​ជួប​​​​​ជុំសមាជិកមហាគ្រួសារ CEO Master Club ប្រចាំឆ្នាំ”​​ដែលប្រជុំ​ទៅដោយម្ចាស់​អាជិវកម្ម​​ល្បីៗ​នៅកម្ពុជា​ជាង ១០០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ និងមានការចែកពានរង្វាន់ CEO Award ដល់សិក្ខាកាម​ដែល​បាន​ចុះឈ្មោះជាសមាជិក និងបានបង់ប្រាក់ ៣៦០០ដុល្លារ ។​ ក្នុងកម្មវិធីទទួលពានរង្វាន់ CEO Award ២០១៧ មានលេចមុខកញ្ញា ឌួង ហ្សូរីដា ពិធីការនីដ៏ល្បី ពូកែខាងជជែក វែកញែក របស់ស្ថានីយ​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ និងជាម្ចាស់ក្រុមហ៊ុន Cambodia Supermodels ទទួលបានពានរង្វាន់នេះដែរ ។

នេះជាកិត្តិយសដ៏ធំធេងរបស់កញ្ញា ឌួង ហ្សូរីដា ដែលក្រៅតែពីការជោគជ័យលើវិថីសិល្បៈ កញ្ញាក៏​ជោគ​ជ័យ​ស​ម្បើម​​ណាស់​ដែរក្នុងអាជីវកម្មរបស់ខ្លួន វាកើតឡើងមិនមែនជាការចៃដន្យទេ គឺកើតឡើងពីការខិត​ខំប្រឹង​ប្រែង ឆ្លៀត​ពេល សៅរ៏ និង អាទិត្យ ទៅរៀនបន្ថែមនៅវិទ្យាស្ថាន CEO ដើម្បីយកចំណេះដឹង និងបទពិសោធន៏​ពីរៀ​ម​ច្បងដទៃទៀតដែលជោគជ័យក្នុងការងារជំនួញរបស់ពួកគាត់ មកអនុវត្ត ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Cambodia Supermodels របស់កញ្ញា ឌួង ហ្សូរីដា មានសេវាកម្មបង្ហាញម៉ូត និង បដិ​ស​ណ្ធាកិច្ច ដែលកំពុងប្រតិបត្តិការរាល់ថ្ងៃ ៕