ព្រះវិហារ៖ មិនត្រឹមតែមាន រូបសម្រស់ស្រស់ស្អាតនោះទេ ដេននី ក្វាន់ ក៏ជាមនុស្សស្រីកំពូលសំណាង ដែលរស់នៅយ៉ាងមានក្ដីសុខ ជាមួយជីវិតដ៏សម្បូរបែប ទាំងមានឡានទំនើប ផ្ទះផ្ទាល់ខ្លួន រួមទាំងរបស់ប្រើប្រាស់ដែលមានតម្លៃថ្លៃៗវាល់ម៉ឺនសែនដុល្លារ។
ដែលកាន់តែធ្វើឲ្យមហាជនស្រឡាំងកាំង តារាសម្តែងងារកំពូលសិចស៊ី មានកំណើតពីទឹកដីខេត្តព្រះវិហា បាននាំបងប្អូនទៅធ្វើបុណ្យជូនអ្នកម្ដាយជាទីស្រលាញ់ នៅស្រុកកំណើត នេះបើតាមរូបភាពដែលកញ្ញា ចោម ក្វាន់ ជាបងស្រីបានបង្ហោះក្នុងបណ្ដាញសង្គម។
ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រឿងអលង្ការតារាស្រីរូបនេះបាន ពាក់លម្អខ្លួនក្នុងកម្មវិធី សុទ្ធសឹងតែជាមាសដែលមានតម្លៃកប់ពពក ហើយប្រិយមិត្តប្រហែលជាស្លុតចិត្តមិនខាន ពេលបានឃើញ ដេននី ក្វាន់ ពាក់មាសធំៗយ៉ាងនេះ៕
