សម្រស់៖មនុស្សជាច្រើនតែងចាត់ទុកប្រេងដូងជាជម្រើសធម្មជាតិល្អបំផុតសម្រាប់សុខភាព និងចាត់ទុកវាជា​ឱ​ស​ថសម្រាប់ព្យាបាលជំងឺគ្រប់មុខតែឥឡូវប្រែក្លាយទៅជាផលអាក្រក់ទៅវិញក្រោយអ្នកវិទ្យាសាស្ត្របានធ្វើការស្រាវ​ជ្រាវ​រួចមក។
ខណៈអ្នកស្រាជ្រាវក៏បានបញ្ជាក់ថា« ប្រេងដូងផ្ទុកជាតិខ្លាញ់ឆ្អែត 80% ពោលគឺមានកម្រិតទ្វេរដងធៀបនឹងខ្លាញជ្រូក ហើយច្រើនជាងខ្លាញ់គោ 60% ឯណោះដែលអាចនាំឲ្យកើតកូឡេស្តេរ៉ូល។ ផ្ដើម​ពីនោះវាធ្វើឲ្យកើតជំងឺទាំងឡាយទាក់ទងបេះដូង និងសរសៃឈាមទៀតផង»។ ប៉ុន្តែសម្រាប់ដំណឹងល្អអ្នកវិទ្យាសាស្ត្រក៏បានបន្ថែមទៀត​ថា«ប៉ុន្តែវាពិតប្រសើរសម្រាប់ការថែរក្សាសុខភាពស្បែក និង​សក់​ ព្រោះវាជួយបង្កើនកូឡេស្តេរ៉ូលដែលល្អសម្រាប់រាងកាយ»។ យ៉ាងណាមិញនេះក៏ជាចំណេះដឹងសុខភាពដែលមនុស្សគ្រប់រូបគួតែយល់ដឹង និងអនុវត្តសាកមើល។