ពិរោះណាស់៖នគរបាលផ្នែកទិដ្ឋាការ​ច្រកប៉ោយប៉ែត​ឈ្មោះគ្នាផ្អើលភ្ញៀវអន្តរជាតិចែកលុយពុករលួយមិន​​

0
498

ប៉ោយប៉ែត្រ៖ព្យុះព័ត៌មាន​ដែល​ស្តាប់​ទៅ មានតែភាពហួសចិត្ត​ បានបោកបក់ចេញ​ពីក្រុងប៉ោយប៉ែត្រ​ថា​«​នៅ​ច្រ​កទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលប្រឈមនិងច្រកទ្វារអន្តរ​ជាតិក្លង​ឡឹកព្រះ​រា​ជា​ណាចក្រថៃ គឺមានករណីបង្កជម្លោះមួយបានកើតឡើង រវាងមន្ត្រីនគរបាលអន្តោ​ប្រវេសន៏ផ្នែក​ផ្តល់​ទិដ្ឋា​ការ​(វីសា) ដូចគ្នាធើ្វឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈជាពិសេសមុខមាត់របស់ប្រទេស​កម្ពុជា​ទាំង​មូល។         ព័ត៌មាន​រាស្រ្តស្តាប់​ទាំង​មាន​តែពាក្យ​ពោលថា មហាហួសចិត្ត​ចិត្តនោះ បាន​បង្ហាញ​គួរជាទី​ចាប់​អារម្មណ៍​​នៅ​លើបណ្តាញ​សង្គម​ថា «បានកើតឡើងកាលពីថ្ងៃទី     ២១កញ្ញា២០១៨ គឺលោកសក្តិ៥ឈ្មោះ ហ័រ សិទ្ធិ មានទូនាទីជាអនុប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងជាប្រធានផ្នែកទិដ្ឋាការ ច្រកអន្តរជាតិប៉ោយ​ប៉ែត ដោយឡែកលោក នុត សំអាង ជាមន្ត្រីក្រោមឱវាទ របស់លោក ហ័រ សិទ្ធិ ។ជម្លោះគ្មានអ្វី​ក្រៅពីដ​ណ្តើម​លុយពុករលួយដែលពួកគេ បានប្រឹងប្រែងគៀបសង្កត់លើភ្ញៀវជាតិនិងអន្តរជាតិនោះទេ ។ យ៉ាងណា តារាញូស៍​នៅ​មិន​អាចស្វែង​រក​ការបកស្រាយ​បំភ្លឺបាន​នៅ​ឡើង​ទេ ពីមន្រ្តី​ប៉ូលីស​ មាន​ឈ្មោះ​ ដែល​បណ្តាញសង្គម​ទម្លាយមក​នោះ​ទេ ហើយ​តារាញូស៍ក៏​រងចាំការបកស្រាយ​ពួកគាត់​ទាំងពី​រដែរ ជុំវិញ​ព័ត៌មានលេច​ឡើង​ ដែល​តារាញូស៍បាន​ស្រង់មកផ្សព្វផ្សាយបន្ត​នេះ​។

Comments