សុំសរសើរទឹកចិត្តស្រលាញ់៖ សិល្បការិនី អ៊ុយក្រែន ច្រៀងបទ «នគររាជ» ខ្មែរ បានយ៉ាងរណ្តំ (មានវីដេអូ)

0
515

អ៊ុយក្រែន៖ ក្នុងពិធីតាំងពិព័រណ៍​គំនូ​ររបស់វិចិត្រករខ្មែរ​លោក អ៊ុក ចាន់ដារ៉ា នៅទីក្រុងឈីរនីគ្គេវ ប្រទេសអ៊ុយក្រែន បានរំលេចនូ​វក្រុមសិល្បការិនី​អ៊ុយ​ក្រែន​ច្រើនដួងច្រៀង​ចម្រៀងបទ «នគររាជ» ជាភាសាខ្មែរបានយ៉ាងប្រសើរ តែដោយសារអ្នកសិល្បៈទាំងនោះមិនមែនជាជនជាតិខ្មែរ​ ម្ល៉ោះសំនៀងមិនសូវច្បាស់ ប៉ុន្តែលំនាំបែបបទនៃការលើកដាក់សម្លេងវិញគឺល្អ ដែលប្រពលរដ្ឋមួយចំនួនលើកឡើងថា «សូមសរសើរចេះច្រៀងចម្រៀងជាតិខ្មែរ»។

លោក អ៊ុក ចាន់ដារ៉ា ថា «ក្នុងពេលកម្មវិធីបើកពិព័រណ៍គំនូររបស់ខ្ញុំដែលច្រៀងបទនគរាជជាភាខ្មែរដោយក្រុមចំរៀងជាពួក អ៊ុយក្រែន នៃទីក្រុងឈីរនីគ្គេវនិងមានការចូលរួមមិត្តភក្រ អ៊ុយក្រែន នារីខ្មែរនិងគ្រួសារខ្មែរ»៕

សូមទស្សនាវីដេអូ!!

ខ្ញុំបាទមានមោតនៈភាពខ្លាំងណាស់ដោយនៅពេលពិធីបើកពិពណ័ផ្ទាំងគំនូរវិចឹត្រកម្មរបស់ខ្ញុំបាទនៅទីក្រុងឈេរនីហ្គេវប្រទេស អ៊ុយក្រែន មានបានចូលរួមសិល្បការនីជាង២០នាក់ច្រៀងបទនគររាជជាភាសាខ្មែរទោះបីជាគ្មានការជួយជ្រោមជ្រែងពីជនជាតិខ្មែរហើយមានរយះពេលខ្លីក្នុងការហាត់ច្រៀងនិងអត់ចេះភាសាខ្មែរបន្តិចសោះថែមទាំងអ្នកខ្លះមិនដឹងថាកម្ពុជាឋឹតនៅត្រង់ណាផង។សូមអរគុណដល់ជនជាតិ អ៊ុយក្រែន ដែលបានជួយអោយមានពិធីនេះកើតឡើងនិងជនជាតិខ្មែរនិងសាសន៏ដ៏ទៃដែលបានជួយគាំទ្រ ក្នុងនាមខ្ញុំជាជនជាតិខ្មែរម្នាក់ដែលមានសញ្ជាតិ អ៊ុយក្រែន និងរស់នៅបរទេសនិងជាម្ចាស់ពិធីពិពណ័គំនូរវិចឹត្រកម្ម Khmer-Ukrainian Arts នេះជាលើកទីមួយហើយក្នុងចំណោម២៥ពិធីសម្ភោធបើកកម្មវិធី។

បាន​បង្ហោះ​ដោយ Dara Chan Ouk នៅ ថ្ងៃអាទិត្យ 2 កញ្ញា 2018

Comments