ភ្នំពេញ៖ មហាជនជាច្រើនមានការចាប់​​អារម្មណ៍ជាខ្លាំង ជាមួយ​មុខមាត់របស់​តារា​សម្ដែង​និង​ជា​ពិធីការនី​ចាស់​វស្សា អ្នកនាងចន ច័ន្ទលក្ខិណា ដែលមានងារជា​ប្រធាន​​​​សមាគម​សិល្បះ ក្រោយ​តារាស្រីរូបនេះ​ទទួលការ​ព្យា​បាល​​​​មុខតាមរយៈការបាញ់កាំរស្មីឡាស៊ែ។

​ទន្ទឹមនិងនោះតារា​​ស្រី​ដែលពោរពេញទៅដោយសម័ត្តភាពរូបនេះក៏បាន​បង្ហោះសារគួអោយចាប់អារម្មណ៍​នៅ​លើបណ្ដាញសង្គមថា«ជិះPass App ទៅផ្សារអូរឬស្សីខ្ញុំជាស្រីម៉េម៉ាយចាស់មុខអាក្រក់ ហើយ ក្រទេណា កុំ​ច្រណែនខ្ញុំ ពីមុនរហូតដល់ឥឡូវគឺនៅតែក្រទេកាលដែលឃើញជិះឡានម្តងៗណឹងគឺខ្ញុំខ្ចីគេ​ទេ»។

ក្នុងនោះ​គេ​ក៏ឃើញមានអ្នកលេងបណ្ដាញសង្គម​ជាច្រើនចូលខមិនថា«មិនមែនខ្ចី​គេ​ទេចេៗគឺ​ជួល​គេជិះសោះ​នឹងចេៗ​អូនដឹងកុំមកកុហក»អ្នកនាងចន ច័ន្ទលក្ខិណាតបវិញភ្លាមថាខ្ចីទេពៅមាស ទុកលុយជួលផ្ទះ អ្នកខ្លះ​ក៏​លាន់​​មាត់ថាពិតជាងើយស្កកអោនដាក់គ្រាប់មែន​បង​ស្រី។

 

Comments