បាត់ដំបង៖ ពីគណនីហ្វេសប៊ុកឈ្មោះ Sun Kosal  បានបង្ហោះវីដេអូខ្លីមួយ បានបង្ហាញឲ្យឃើញ ពីសាច់ជ្រូក ដែលម្ចាស់គណនីបានអះអាងថា គាត់បានទិញមកពីផ្សាខូចគុណភាពមានខ្ទុះរលួយ។

ពីវេដេអូឃ្លីប បង្ហាញពីសាច់ជ្រូក មានខ្ទុះខាប់ៗពណ៌ឡើងដូចពាក្យគេថា ខួរអណ្តែងនោះ ក៏ឃើញ មាន អ្នក ប្រើប្រាស់បណ្តាញសង្គមជាច្រើន ខមមិនបង្ហាញពីខ្លាចរអើម ខ្ពើមនិងសាច់ជ្រូកដែលហ្វេសប៊ុកSun Kosal  បានបង្ហោះ ជាមួយពាក្យថា  សូមបងប្អូនដែលនិយមពិសារសាច់ជ្រូក មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ សំណូម ពរអស់លោកមន្ត្រីកាំកុងត្រូល មេត្តាចុះត្រួតពិនិត្យផង។ សូមមន្រ្ដីដែលពាក់ព័ន្ធជួយ ត្រួតពិនិត្យផងព្រោះខែ បុណ្យខែទាន»។

ខណៈសារពីម្ចាស់គណនីដែលបង្ហោះរូបភាពចែកចាយឲ្យបងប្អូនខ្មែរ មានការប្រុសប្រយ័ន្ន មុនទិញសាច់ ជ្រូក ពីផ្សានិងបានបង្ហាញពីទីតាំងផ្សាដែលលោកបានទិញសាច់ជ្រូកនេះថា «សូមជួយចែកចាយផង សាច់ជ្រូក ខូច គុណភាព ទាំងនេះទិញពីផ្សាណាត់ ខេត្តបាត់ដំបង»។