ភ្នំពេញ៖ ក្តៅៗ ប៉ុន្មាន នាទីមុននេះ បន្តិច អតីតបេក្ខភាព The Voice Cambodia រដូវការលទី២ សាន ស្រីឡៃ ត្រូវបានខ្មាន់កំភ្លើង បាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ក្រោយពីបាញ់សម្លាប់នាង ហើយ ជនដៃដល់នេះ ក៏បាញ់សម្លាប់ខ្លួនយ៉ាងរន្ធត់បំផុត នៅច្រកចូលមន្ទីរសម្រាកព្យាបាលមួយ ក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា តាមបណ្ដោយផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ជនរងគ្រោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន ៣គ្រាប់ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ហើយជនដៃដល់បានបាញ់ខ្លួន ១គ្រាប់ ចំសៀតផ្កា ស្លាប់ភ្លាមៗ ដែរ ។ បើតាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចថា ជារឿងស្នេហាត្រីកោណ