ភ្នំពេញ៖ តារាចម្រៀង សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានគេបាញ់សម្លាប់ រួចខ្មាន់កាំភ្លើងបានបាញ់សម្លាប់ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅច្រកចូលមន្ទីរសម្រាកព្យាបាលមួយ នៅក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា តាមបណ្ដោយផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន ៣គ្រាប់ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ហើយជនដៃដល់បានបាញ់ខ្លួន ១គ្រាប់ ចំសៀតផ្កា ស្លាប់ភ្លាមៗ ដែរ ។ បើតាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចថា ជារឿងស្នេហាត្រីកោណ ហើយអ្នកឃាតករត្រូវបានគេសង្ស័យថា ជាអតីតស្វាមីអ្នកនាង សាន ស្រីឡៃ ។

ប៉ុន្តែអត្តសញ្ញាណពិតរបស់ឃាតករ ពុំទាន់បានដឹងនៅឡើយទេ ៕

សូមទស្សនាវីដេអូ!!