ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ខែតុលានេះ ដែលភាពក្តុកក្តូលនិងក្តីអាណិតអាសូរអស់មហាជនខ្មែរ ពីមរណៈភាពអតីតបេក្ខភាព The Vice Cambodia អ្នកនាង សាន្ត ស្រីឡៃ ដែលត្រូវខ្មាន់កាំភ្លើងជាអតីតស្វាមីប៉ាញ់សំលាប់នៅកណ្តាលក្រុងភ្នំពេញនោះ តារាចម្រៀងនិងជាអ្នកនិពន្ធ លោក សុខ រក្សា ស្វាមី ក្រៅខាន់ស្លា របស់តារាស្រីសិចស៊ី នាង កុល ដាវី ក៏ធ្វើការប្រកូកប្រកាសយ៉ាងទទួចនៅលើបណ្តាញសង្គម ឲ្យបងប្អូនមកចូលរួមពិធីបុណ្យខួបម្តាយរបស់លោក។

លោក សុខ រក្សា បានសរសរសារលើគណនីយហ្វេសប៊ុក ដោយរៀបរាប់ថា«ខ្ញុំបាទ សុខ រក្សា សូមគោរពអញ្ចើញនឹងជំរាបជូនដល់ ឯកឧត្តម លោកជំទាវ និងបងប្អូនមិត្តសំលាញ់ទាំងអស់អញ្ចើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ អ្នកម្តាយរបស់ខ្ញុំបាទ»។ក្នុងសារដដែលនោះ ស្វាមីក្រៅខាន់ស្លាអ្នកនាង កុល ដាវី រូបនេះក៏បានប្រាប់ឲ្យដឹងដែរថា«នៅថ្ងៃអាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧ ដែលស្ថិតនៅ ផ្លូវលេខ 1 កន្លះ ភូមិ កំពង់ក្របី សង្កាត់ ស្វាយប៉ោ ស្រុក បាត់ដំបង ខេត្ត បាតមដំបង សូម ឯកឧត្តម លោកជំទាវ និងបងប្អូនមិត្តសំលាញ់ទាំងអស់ មេត្តាអធ្យាស្រ័យផ្តល់នូវកិត្តិយសអញ្ចើញចូលរួម»៕