ភ្នំពេញ៖ កំពុងអង្គុយក្បែសព កូនក្រុមកម្មវិធី The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ អ្នកនាង ពេជ្រ សោភា ទាំងសំឡេងយំរន្តឺតរន្តក់នាងក៏និយាយរៀបរាប់ប្រវត្តិជូរចត់ក្នុងពេលដែល ស្រីឡៃ ថា ពេលប្រឡង ស្រីឡៃ គ្មានសម្លៀកបំពាក់ទេ ហើយអ្នកនាងឲ្យខ្ចីរ៉ូប ហើយមូលហេតុដែល ឲ្យខ្ចីរ៉ូប ពីព្រោះ ស្រីឡៃ លំបាកណាស់ គ្មានលុយ ខណៈពេលម្តាយត្រូវរបួស។ កំពូលតារាចម្រៀង ពេជ្រ សោភា រំឭកអនុស្សាវរីយ៍ ជាមួយកូនក្រុមក្លាយជាសព ដែលមហាជននិងអ្នកគាំទ្រក៏ពុំធ្លាប់ដឹង។ អ្នកនាងថា ខ្ញុំនៅចាំ ហើយក៏មិនអាចភ្លេចបានដែរ គឺមានបទចម្រៀងមួយបទ ដែលជាគំនិតផ្ទួចផ្តើមពី ស្រីឡៃ គឺបទ “ហុយៗ” ។
អ្នកនាង ពេជ្រ សោភា ក៏បានរំឭកឲ្យដឹងទៀតថា «ស្រីឡៃ ជាមនុស្សទទួលយកការពិត ដឹងខុស ដឹងត្រូវ ចង់ចេះ ចង់ដឹង និងមានអំណត់នឹងការងារណាស់ ហើយនាងក៏ជាមនុស្សស្រីឈ្លាសវៃផងដែរ ដែលនាងក៏ធ្លាប់ផ្តល់គំនិតតែងនិពន្ធបទចម្រៀងឲ្យខ្ញុំច្រៀងបានល្បី គឺបទ ហ៊ុយៗ»។ ក៏លើកពីសំដីបំភ្លៃតាមបែបសុភាសិតបុរាណ ដែលថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ» អ្នកនាង ពេជ្រ សោភា បាននិយាយទៀតថា «ក៏សូមជម្រាបបងប្អូនកុំឲ្យយល់ច្រលំថា ដោយសារតែការងារសិល្បៈ ទើបធ្វើឲ្យ ស្រីឡៃ បែកបាក់គ្រួសារនោះទេ កាលដំបូងឡើយប្តីរបស់ ស្រីឡៃ ក៏បានជូននាងមកប្រឡងដែរ ។
តែជុំវិញករណីការស្លាប់របស់តារាចម្រៀង សាន ស្រីឡៃ នេះ ក៏ធ្វើឲ្យអ្នកគាំទ្រមានការសោកស្តាយមិនអាចទប់ទឹកភ្នែកបាន បើសូម្បីតែខ្ញុំក៏ដូចគ្នា ៕

សូមទស្សនាវីដេអូ!!