ភ្នំពេញ៖ ករណីបាញ់សម្លាប់ដ៏រន្ធត់ លើរូបតារាចម្រៀង សាន ស្រីឡៃ ក្បែរស្ថានីយទូរទស្សន៍អប្សរា កណ្តាលរាជធានីភ្នំពេញ ត្រូវបានគេស្គាល់អត្តសញ្ញាណជនដៃដល់ថា អតីតស្វាមីអ្នកនាង សាន ស្រីឡៃ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន កំពុងមានការងឿងឆ្ងល់ថា “តើមូលហេតុអ្វី បានអតីតប្តី សាន ស្រីឡៃ ដាច់ចិត្តធ្វើបែបនេះ?” ។

ចម្ងល់របស់មហាជននេះ ក៏ត្រូវបានប្អូនស្រីបង្កើតរបស់ សាន ស្រីឡៃ ដែលកំពុងមើលកូនតូចៗរបស់តារាចម្រៀង សាន្ត ស្រីឡៃ បានប្រាប់ថា “មូលហេតុដែលបណ្តាលឲ្យអតីតបងថ្លៃបាញ់សម្លាប់បងស្រីរបស់ខ្លួននេះមកពីការប្រចណ្ឌព្រោះ រាល់ការសម្តែងតែងតែមានមនុស្សប្រុសថតជាមួយ”។ នាងបន្តទាំងអួលដើមករថា “ការប្រចណ្ឌនេះចាប់ផ្តើមតាំងពីបងស្រីខ្ញុំប្រឡងជាប់មកម្លេះ ហើយពួកគាត់ទាំង២នាក់មិនដែលត្រូវគ្នានោះទេ” ។

តារាចម្រៀង សាន ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់សម្លាប់គួរឲ្យរន្ធត់នៅក្នុងគ្លីនិក វ៉ាយតាឡុងហ្គា ជិតស្ថានីយទូរទស្សន៍អប្សរា តាមផ្លូវ៣៦០ កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ ចំណែកខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួន ។